«តាំងគោក» ជាស្រុកថ្មី​នៃខេត្ត​កំពង់ធំ

0
1731

រាជ​រដ្ឋាភិបាល​បាន​សម្រេច​បង្កើត​ «ស្រុកតាំងគោក» នៃខេត្ត​កំពង់ធំ ដោយ​កាត់​យកឃុំ​ចំនួន៨ ពីស្រុក​បារាយណ៍។ នេះ​បើតាម​អនុក្រឹត្យ​​ចុះហត្ថលេខា​ដោយ​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពី​ថ្ងៃទី៨ ខែមករា ឆ្នាំ​២០១៩ ដែល​ទើបតែ​ធ្លាក់ដល់ដៃ​អ្នក​កាសែត។

ក្នុងអនុក្រឹត្យ​នេះ​ឱ្យដឹង​ថា ស្រុក​ថ្មីនេះ​មាន ឃុំចំនួន៨ រួមមាន៖ ឃុំ​ពង្រ ឃុំច្រនាង ឃុំជ្រលង ឃុំទ្រៀល ឃុំសូយោង ឃុំស្រឡៅ ឃុំស្វាយភ្លើង និង​អណ្តូង​ពោធិ៍។ ទីតាំង​សាលា «ស្រុក​តាំងគោក» ត្រូវស្ថិត​នៅក្នុង​ឃុំ​សូយោង។

ការ​រៀបចំ​រចនាសម្ព័ន្ធ​ និង​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល «ស្រុកតាំងគោក» ត្រូវ​អនុលោម​តាម​ច្បាប់​ស្តីពីការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​ខេត្ត​កំពង់ធំ មាន​ស្រុក ចំនួន​៧ និង​ក្រុង​១ គឺ ស្រុក​បារាយណ៍ ស្រុក​កំពង់ស្វាយ ស្រុក​ប្រាសាទបល្ល័ង្ក ស្រុក​ប្រាសាទសំបូរ ស្រុក​សណ្ដាន់ ស្រុក​សន្ទុក ស្រុក​ស្ទោង និង​ក្រុង​ស្ទឹងសែន៕