ការរីកចំរើននូវ ប្រព័ន្ធធារាសាស្ត្រ តាំងក្រសាំង ស្ថិតនៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ

0
1782

ខេត្តកំពង់ធំ៖ គឺជាខេត្ត មួយដែលស្ថិតនៅចំកណ្តាលផ្ទៃប្រទេសកម្ពុជា។​ ខេត្តនេះមានផ្ទៃដីសរុប ១៣ ៨១៤ សហាតិមាត្រការ៉េ ហើយបែងចែកជា ៨ ស្រុក-ក្រុង, ៨១ ឃុំ-សង្កាត់ និង ៧៣៤ ភូមិ

រីឯក្រុមប្រាសាទសរុបមានប្រមាណជិត​ ពីររយប្រាសាទផ្សេងទៀត មានសារៈសំខាន់ណាស់សម្រាប់ការសិក្សាអំពីអារ្យធម៌ខ្មែរ មុនសម័យអង្គរ។ ក្រុមប្រាសាទទាំងនេះមានការទាក់ទាញទេសចរណ៍ និង អ្នកស្រាវជ្រាវដូចជាប្រាសាទដទៃទៀតក្នុងតំបន់អង្គរដែរ ហើយដែលត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលបានទៅ ទស្សនាផ្ទាល់។

ឥលូវសូមនាំប្រិយមិត្តងាកមកមើលការអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ តាំងក្រសាំង ស្ថិតនៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ នារដូវប្រាំងឆ្នាំ ២០១៧-២០១៨ នេះ។

រូបភាពក្រសួងធនធានទឹក និងឧតុនិយម

សូមបញ្ជាក់ជូនថា ប្រព័ន្ធធារាសាស្ត្រ តាំងក្រសាំង កំពុងត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ធ្វើការសាងសង់ឡើងសម្រាប់ផ្គត់ផ្គង់ទឹកដល់ផ្ទៃដីបង្កបង្កើនផលរាប់ម៉ឺនហិកតា ក្នុងខេត្តកំពង់ធំ ។ បច្ចុប្បន្នការសាងសង់សម្រេចបានប្រមាណ ៨០% ហើយ ។​ មិនយូរទេសល់តែ ២០% ទៀតទេអ្នកខេត្តកំពង់ធំ នឹងបានឃើញការអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ​ ដ៏មានសក្តារនុពលពេញភ្នែកជាក់ជាមិនខាន៕#k26

រីករាយទស្សនារូបភាពខាងក្រោម ដែលថតដោយ ក្រសួងធនធានទឹក និងឧតុនិយម ទាំងអស់គ្នា៖