អាជ្ញាធរ​ស្រុក​ស្ទឹង​ត្រែង​រក​ឃើញ​ប្រាសាទបុរាណ​អាយុកាល​រាប់រយ​ឆ្នាំ​ក្នុង​ព្រៃ​ជ្រៅ

0
815

ភ្នំពេញ ៖ អាជ្ញាធរ បាន រក ឃើញ ប្រាសាទបុរាណ មួយ មិន ទាន់ ស្គាល់ អត្តសញ្ញាណ មាន អាយុកាល រាប់រយ ឆ្នាំ នៅ ក្នុង ព្រៃ ជ្រៅ ស្ថិត ក្នុងស្រុក សៀម បូក ខេត្តស្ទឹងត្រែង កាលពី ថ្ងៃ ម្សិលមិញ ។

stung-trenghundreds-of-years-of-ancient-temple។ រូបភាពរស្មីកម្ពុជា

អាជ្ញាធរបានរកឃើញប្រាសាទបុរាណមួយមិនទាន់ស្គាល់អត្តសញ្ញាណមានអាយុកាលរាប់រយឆ្នំានៅក្នុងព្រៃជ្រៅស្ថិតក្នុងស្រុកសៀមបូកខេត្តស្ទឹងត្រែង។

លោក ថោ ង ស្រា ន់ អភិបាលស្រុក សៀម បូក បាន ប្រាប់ វិទ្យុ ស្ត្រី ថា កម្លាំង អាជ្ញាធរ ស្រុក សៀម បូក បាន រុករក ប្រាសាទបុរាណ កប់ នៅ ក្នុង ព្រៃបន្ទាប់ ពី ប្រជាពលរដ្ឋ ដំណាល ត គ្នា អំពី ការ រក ឃើញ ប្រាសាទ នេះ ។

លោក ថោ ង ស្រា ន់ បញ្ជាក់ ថា ប្រាសាទបុរាណ នោះ មិន ទាន់ ស្គាល់ អត្តសញ្ញាណ នៅឡើយ ។ ប៉ុន្តែ អ្វី ដែល អាជ្ញា ធរ រក ឃើញ មាន តួ ប្រាសាទ ឃឿ ន ថ្ម ប្រាសាទ ដីឥដ្ឋ និង ថ្ម យោនី នៅ តំបន់ អូរ ក្រាក់ ចំងាយ ប្រមាណ ៥០ គី ម៉ែត្រ ពី ខេត្តស្ទឹងត្រែង ។

stung-treng hundreds-of-years-of-ancient-temples។ រូបភាព រស្មីកម្ពុជា

លោក ស្រា ន់ អភិបាលស្រុក សៀម បូក បាន ដាក់ កម្លាំង ការពារ តំបន់ ប្រាសាទ ព្រោះ អាជ្ញារ មានការ ព្រួយបារម្ភ អំពី ជីក យក វត្ថុ បុរាណ និង ការ កាប់ រាន ព្រៃ ជុំវិញ តំបន់ ប្រាសាទ ។ លោក អះ អា ថា អាជ្ញា ធរមាន បំណង អភិរក្ស ប្រាសាទបុរាណ ជា តំបន់ ទេសចរណ៍ នៅ ពេល អនាគត ។ « យើង ត្រែង អរ ណាស់ ដោយសារ រក ឃើញ ប្រាសាទ យើង នឹង ខិតខំ រៀបចំ អភិរក្ស អភិវឌ្ឍន៍ ឡើង នូវ តួ ប្រាសាទបុរាណ របស់ យើង ។ »

លោកស្រី ញោច សា រឿ ន ប្រធាន មន្ទីរ វប្បធម៌ និង វិចិត្រសិល្បៈ ខេត្តស្ទឹងត្រែង ឲ្យ ដឹង ថា មន្ទីរ វប្បធម៌ បានដឹង អំពី ការ រក ឃើញ ប្រាសាទបុរាណ ។ ប៉ុន្តែ លោកស្រី មិន ទាន់ អាច ធ្វើ អត្ថាធិប្បាយ លម្អិត នៅឡើយ ទេ ព្រោះ មន្ទីរ វប្បធម៌ និង វិចិត្រសិល្បៈ ខេត្ត មិន ទាន់ ចុះ ទៅ ធ្វើការ សិក្សា ស្រាវជ្រាវ ដោយសារ មិន ទាន់ មាន ផ្លូវ ចូល ៕

ប្រភព៖ រស្មីកម្ពុជា