ភូមិ​អី​ក៏​ចម្លែក​ម្ល៉េះ​! មិនដែល​ស្គាល់​ពន្លឺព្រះអាទិត្យ​សូម្បី​ម្តង​

0
971

អ្នក​ប្រាកដជា​មិន​ជឿ ឬ​ពិបាក​នឹង​ជឿ​នៅពេល​ឮថា​ភូមិ​ដ៏​ចម្លែក​មួយ​មិនដែល​ស្គាល់​ពន្លឺ​ព្រះអាទិត្យ​ពេញៗ​មួយឆ្នាំ​។​ ទោះជា​យ៉ាងណា ភូមិ​ចម្លែក​បែបនេះ​ពិតជា​មាន​ប្រាកដ​មែន​។ ជាក់ស្តែង​កាលពីពេល​ថ្មីៗ​នេះ សារព័ត៌​មានបាន​ចុះផ្សាយ​គួរឱ្យភ្ញាក់ផ្អើល​ថា ភូមិ​មួយ​នៅ​ខេត្ត​ខួ​យ​ចូ​វ ប្រទេស​ចិន​មិនដែល ស្គាល់​ពន្លឺព្រះអាទិត្យ​ពេញៗ​មួយឆ្នាំ​។ នោះ​គឺ​ដោយសារតែ​វា​មាន​ភូមិសាស្ត្រ​ស្ថិតនៅក្នុង​ល្អាង ដែលមាន​ជម្រៅ​ជ្រៅ​ជាង​កម្រិត​នីវ៉ូទឹក​សមុទ្រ ១.៨០០ ម៉ែត្រ​។ ដោយសារ​បែបនេះ​អ្នកភូមិ រស់នៅ​ដោយ​ក្ដី​សុខសាន្ត ពីព្រោះ​មិនដែល​ជួប​គ្រោះធម្មជាតិ​ដូចជា​ព្រុះ និង​ភ្លៀង​ជាដើម​។

​អ្នកភូមិ​បាន​សាងសង់​ផ្ទះ និង​រស់នៅក្នុង​ជម្រៅ​ពី ៥០ ម៉ែត្រ​ទៅ ១០០ ម៉ែត្រ​ពី​មាត់​ល្អាង ហើយ​គេ​ជឿថា អ្នកភូមិ​ទាំងនេះ​ជា​មនុស្ស​រស់ក្នុង​ល្អាង​ចុងក្រោយ​បំផុត​នៅ​ប្រទេស​ចិន​។

សូមបញ្ជាក់ថា ភូមិ​ខាងលើនេះ​ទើបតែ​ត្រូវបាន​អភិរក្ស​ប៉ុណ្ណោះ ហើយ​អាជ្ញាធរ​បាន​ជួយ​កែលម្អ និង​ជួសជុលផ្ទះ​របស់​អ្នកភូមិ​ឱ្យ​ល្អប្រសើរ​ជាង​មុន​។​

​បច្ចុប្បន្ន​ប្រជាជន​នៅក្នុង​ភូមិ​មាន ១៨ គ្រួសារ​សរុប​ប្រហែល ៧០ នាក់​ដែល​ភាគច្រើន​ជា​អម្បូរ “​ម៉ុង​”​។ ពួកគេ​ភាគច្រើន​ចិញ្ចឹមសត្វ និង​ធ្វើ​កសិកម្ម​ដើម្បី​ចិញ្ចឹមជីវិត​។ មួយ​សប្ដាហ៍​ម្តង ពួកគេ​តែងតែ​យក​ផលិតផល​ទៅ​លក់​នៅ​ទីផ្សារ​ចម្ងាយ​ប្រមាណ ១៥ គីឡូម៉ែត្រ​ពី​ភូមិ ។ ហើយ​ពេលនេះ​ភូមិ​នេះ​មាន​អគ្គិសនី​ប្រើប្រាស់ និង​ថែមទាំង​មាន​ទូរទស្សន៍​មើល​ទៀតផង​៕ ប្រភព : រស្មីកម្ពុជា