ចំណូល​ពី​ការលក់​សំបុត្រ​ចូលអង្គរ​បាន​ជាង១៣​លាន​ដុល្លារ​ក្នុង​ខែមករានេះ​

0
755

សៀមរាប​៖ របាយការណ៍​ពី​គ្រឹះស្ថាន​អង្គរ អំពី​ស្ថិត​ភ្ញៀវទេសចរ​បរទេស ទិញ​ប័ណ្ណ និង​ចំណូល​ដែល​ទទួលបាន​ពី​ការលក់​ប័ណ្ណ​ចូល​ទស្សនា រមណីយដ្ឋាន​អង្គរ​ប្រចាំ​ខែមករា ឆ្នាំ​២០១៨ មាន​ចំនួន​កើនឡើង​គួរឱ្យកត់សម្គាល់​។

តាម​របាយការណ៍​ដដែល ទេសចរ​បរទេស​ដែល​បាន​ទិញ​ប័ណ្ណ​ទស្សនា​រមណី​ដ្ឋា​ន​អង្គរ ក្នុង​ខែមករា ដើមឆ្នាំ​២០១៨ មាន​ចំនួន ២៩៤,៨១៣​នាក់ កើនឡើង ២.៧១​ភាគរយ​។ សម្រាប់​ចំណូល​គិត​ជា​ទឹកប្រាក់​វិញ មាន​ចំនួន ១៣,៤៧៩,៦៨៦ ដុល្លារ កើនឡើង ៦២.៣១​ភាគរយ​។ ការឧបត្ថម្ភ​ទៅ​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​វិញ មាន​ចំនួន ៥៨៩,៦២៦​ដុល្លារ​៕