ប្រទេសកូរ៉េខាងត្បូង៖ កោះជេជូ ជាតំបន់ទេសចរណ៍ដ៏សំខាន់ និងទាក់ទាញបំផុតមួយរបស់កូរ៉េខាងត្បូង ដែលមានអ្នកទស្សនាជនជាតិកូរ៉េ ជប៉ុន និងចិនទៅលេងប្រមាណ ១០លាននាក់ក្នុងមួយឆ្នាំៗ ។ជេជូ ជាកោះធំបំផុតនៅឧបទ្វីបកូរ៉េ មានផ្ទៃ ១ ៨៤៨គីឡូម៉ែត្រការ៉េ និងចំណុចខ្ពស់បំផុតលើកោះមានកម្ពស់ ១៩៥០ម៉ែត្រ។ កោះដ៏ល្បីនេះមានប្រជាជនរស់នៅជាង ៥៨ម៉ឺននាក់និងចម្ងាយមិនឆ្ងាយប៉ុន្មានទេពីកូរ៉េខាងត្បូងនោះទេ។
ជេជូ ជាទិសដៅក្រេបទឹកឃ្មុំដ៏ពេញនិយមរបស់គូស្វាមីកូរ៉េខាងត្បូងទើបរៀបការថ្មីថ្មោង។ ទេសភាពនៅទីនោះមានចម្រុះគ្នាយ៉ាងច្រើនដែលធ្វើឲ្យអ្នកទេសចរបានទស្សនាហើយមិនចេះជិនណាយដូចជាថ្មភ្នំភ្លើង មានភ្លៀងធ្លាក់ញឹកញាប់ អាកាសធាតុក្ដៅ ស្រដៀងទៅនឹងកោះហាវ៉ៃ អាមេរិកដែរ។
បើបានទៅលេង អ្នកទស្សនាអាចកម្សាន្តជាមួយអ្វីខ្លះ? អ្នកទស្សនាអាចឡើងភ្នំហាឡាក់សាន (ភ្នំខ្ពស់បំផុតនៅកូរ៉េខាងត្បូង) គយគន់ទេសភាពថ្ងៃរះថ្ងៃលិចអណ្ដែតលើផ្ទៃទឹកសមុទ្រ ទស្សនាទឹកធ្លាក់ដ៏អស្ចារ្យ ជិះសេះ មើលសួនផ្កា ឬដេកលេងលើឆ្នេរជាដើម។ សូមទស្សនាកម្រងរូបភាពដ៏ស្រស់ស្អាតខាងក្រោម ចង់ទៅលេងអត់?
ប្រភព : Everyday