ថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យផ្ទុកថាមពល២០មេហ្គាវ៉ាត់នឹង​ដំណើរ​ការ​នៅ​ពាក់​កណ្តាល​ខែមេសា​

0
1052
Solar power with 20 megawatt solar power will run in mid-April

ភ្នំពេញៈ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូមអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១៧ ខែមីនានេះថា នៅពាក់កណ្តាលខែមេសាខាងមុខនេះ ឧទ្យានថាមពលអគ្គិសនី ដែលជាប្រភពអគ្គិសនីស្អាត មានទីតាំងនៅតំបន់ត្មាតពង (ខេត្តកំពង់ស្ពឺ) ក្បែររាជធានីភ្នំពេញ នឹងបញ្ចេញថាមពល២០មេហ្កាវ៉ាត់ដែលជាជំហានដំបូង។

លោកបន្តថា នៅជំហានបន្ទាប់ឧទ្យានថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យទី២នេះ នឹង បញ្ចេញថា មពលពេញលេញចំនួន៦០មេហ្កាវ៉ាត់ នៅខែសីហា ឆ្នាំ២០១៩។

លោករដ្ឋមន្ត្រីប្រតិភូបានបញ្ជាក់យ៉ាងដូច្នេះថា «គម្រោងថាមពលដើរដោយពន្លឺព្រះអាទិត្យ៦០មេហ្កាវ៉ាត់ នៅតំបន់ត្មាតពងក្បែររាជធានីភ្នំពេញ នឹងបញ្ចេញថាមពល២០មេហ្កាវ៉ាត់ នៅពាក់កណ្តាលខែមេសានេះ ហើយបញ្ចេញថាមពលទាំងអស់នៅខែសីហា ២០១៩ គឺបញ្ចប់៤ ខែមុនកិច្ចព្រមព្រៀង។

គម្រោងនេះត្រូវបានអនុម័តក្នុងថ្ងៃប្រជុំចុងក្រោយរបស់រាជរដ្ឋាភិបាលអណត្តិមុន តាមការស្នើសុំរបស់អគ្គិសនី កម្ពុជា និងក្រសួងរ៉ែ និងថាមពល ។

តាមផែនការជាបន្ត គម្រោងដូចគ្នាសរុប១៨០ មេហ្កាវ៉ាត់ទៀតនឹងត្រូវបន្តដាក់ពង្រាយនៅ ខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់ក្នុងពេលខាងមុខ»។

គួរបញ្ជាក់ថា ឧទ្យានថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យទី១របស់កម្ពុជា អនុភាព១០មេហ្កាវ៉ាត់ ត្រូវបានដាក់ឲ្យដំណើរការកាលពីឆ្នាំ២០១៧ នៅក្រុងបាវិត ខេត្តស្វាយរៀង ដែលវិនិយោគអស់ទឹកប្រាក់ជាង១២លានដុល្លារ៕