គ្រាន់តែចំណូលពីវិស័យទេសចរណ៍ ធ្វើប្រជាជនសិង្ហបុរីម្នាក់ៗទទួលបានជិត៤ពាន់ដុល្លារអាមេរិក

0
1584

Image result for singapore tourism

(សិង្ហបុរី)៖ កាលពីឆ្នាំ២០១៧ ប្រទេសសិង្ហបុរី ដែលជាប្រទេសដីកោះ គ្មានធនធានធម្មជាតិ និងមានប្រជាជនតិចមួយនេះ អាចទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តបានរហូតដល់ទៅ ១៧.៤លាននាក់ កើនឡើងប្រមាណ ៦.២ភាគរយ និងរកចំណូលបានប្រមាណ ២៦.៨ពាន់លានដុល្លារសិង្ហបុរី (១៩.៩៧ពាន់លានដុល្លារអាមេរិក)។

Image result for singapore tourism

លោក Lionel Yeo នាយកប្រតិបត្តិនៃក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរីបានមានប្រសាសន៍ឲ្យដឹងថា៖ ភ្ញៀវទេសចរដែលអញ្ជើញមកលេងកម្សាន្តនៅលើដីសិង្ហបុរី ភាគច្រើនមកពីបណ្តាប្រទេសផ្សេងៗគ្នា ដែលរួមមាន ភ្ញៀវទេសចរជនជាតិចិន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប់ អាឡឺម៉ង់ ឥណ្ឌា វៀតណាម និងហ្វីលីពីនជាដើម។

លោក Yeo បានបញ្ជាក់បន្ថែមថា សិង្ហបុរីកំពុងប្រឹងប្រែងបន្ថែមទៀត ក្នុងការជម្រុញឲ្យមានភ្ញៀវទេសចរមកលេងកម្សាន្តកាន់តែច្រើនឡើង តាមរយៈការសម្របសម្រួលឲ្យភាពងាយស្រួល និងល្អប្រសើរឡើងដល់ភ្ញៀវដែលអញ្ជើញមកលេងសិង្ហបុរី ពិសេសផ្នែកធុរៈកិច្ច និងតំបន់កម្សាន្តផ្សេងៗ។

Image result for singapore tourism

សិង្ហបុរី រំពឹងថានឹងទទួលបានភ្ញៀវទេសចរកើនឡើងដល់១៨.១លាននាក់ ដែលអាចនឹងទាញចំណូលពីវិស័យនេះប្រមាណពី២៧​.១ ដល់២៧.៨ពាន់លានដុល្លារសិង្ហបុរីនៅឆ្នាំ២០១៨នេះ។

គួរជម្រាបថា សិង្ហបុរីមានប្រជាជនសរុបប្រមាណជិត៦លាននាក់ បើបែងចែកប្រាក់ចំណូលដែលបានពីវិស័យទេសចរណ៍ ពលរដ្ឋសិង្ហបុរីម្នាក់ៗអាចទទួលបានប្រាក់ប្រមាណជាង៣,០០០ដុល្លារអាមេរិក៕