សិង្ហបុរី ជាប់ចំណាត់ថ្នាក់ជា កន្លែងរស់នៅល្អបំផុតនៅអាស៊ី សម្រាប់ជនបរទេស

0
958

ប្រទេសសិង្ហាបុរី ដែលខ្លាសេដ្ឋកិច្ចនៅអាស៊ី ជាប់ចំណាត់ថ្នាក់ជា កន្លែងរស់នៅល្អបំផុតនៅអាស៊ី សម្រាប់ជនជាតិបរទេស ជាប់ចំណាត់ថ្នាក់ ទី ២៥ជាកន្លែងរស់នៅល្អបំផុតលើពិភពលោក នេះបើយោងតាម ព័ត៌មានសិង្ហបុរី Channel NewAsia។

បើយោងតាមរបាយការណ៍របស់ ក្រុមហ៊ុន Mercer បានឲ្យដឹងថា ទីក្រុង Vienna រដ្ឋធានីប្រទេសអីទ្រីស ស្ថិតនៅលើទន្លេ Danube ធ្លាប់ជាកន្លែងរស់នៅល្អបំផុតក្នុងលោកក្នុងរយៈពេល៨ឆ្នាំជាប់ៗគ្នាខណៈដែល ទីក្រុង Baghdad នៃប្រទេសអ៊ីរ៉ាក់ជាប់ជាកន្លែងអាក្រក់បំផុតក្នុងការរស់នៅ។

ចំណែកទីក្រុងចំនួន២របស់ជប៉ុន​ គឺទីក្រុង Tokyo នឹងទីក្រុង​​Kobe ជាប់ទីក្រុងល្អក្នុងការរស់នៅ ដោយឈរនៅលេខរៀងទី៤៧ នឹង ៥០លើពិភពលោកផងដែរ។ រីឯ ទីក្រុងហុងកុងជាប់ចំណាត់ថ្នាក់ទី៧១ ទីក្រុងកូឡាឡាំពួរ ៨៦ ទីក្រុង ទី ១០២​ ទីក្រុងបាងកក ១៣១ ទីក្រុង ម៉ានីល ១៣៥ និងទីក្រុង Jakartaទី​ ១៤៣។

ការវាយតម្លៃ ដាក់ចំណាត់ថ្នាក់ជាទីក្រុងល្អក្នុងការរស់នៅនេះ ក្រុមហ៊ុន Mercer បានធ្វើការវាយតម្លៃទៅលើចំណាត់ថ្នាក់នៃការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ក្នុងទីក្រុងនិមួយៗ ដូចជា ការផ្គត់ផ្គង់អគ្គិសនីប្រើប្រាស់ សេវាកម្មទូរស័ព្ទ និង អ៊ីម៉ែល នឹងសេវាដឹកជញ្ជូនសាធារណៈជាដើម។

គួរជម្រាបផងដែរថា ប្រទេសសិង្ហបុរី ត្រូវបានគេចាត់ទុកជាទីក្រុងបៃតង( Green City) ព្រោះប្រទេសនេះបានយកចិត្តទុកដាក់ លើការថែរក្សាបរិស្ថាន បើនិយាយពីវិស័យអប់រំវិញមនុស្សជាច្រើនក៏បានដឹងដែរថា សិង្ហបុរី​ជាប្រទេស​ដែលមានវិសយអប់រំល្អបំផុត​នៅអាស៊ី ហើយត្រឹមតែអាស៊ីនោះទេ កាលពីចុងឆ្នាំ ២០១៦ ប្រទេសដ៏តូចមួយនេះបានជាប់ចំណាត់ថ្នាក់លេខទូទាំពិភពលោក ខាងវស័យអប់រំល្អបំផុតក្នុងលោក៕