បន្ទាប់ពី ខ្ញុង រិះគន់​រឿង​ផ្ទះសំណាក់​នៅ​កំពង់សោម​ឡើងថ្លៃ បងស្រី​​ម្ចាស់ផ្ទះ​សំណាក់ម្នាក់អះអាងថា​ ជួលត្រឹម​តម្លៃ ១៥ ដុល្លារ​​ប៉ុណ្ណោះ​

0
927

កំពង់សោម៖ តម្លៃ​ផ្ទះសំណាក់​នៅ​ខេត្ត​ព្រះសីហនុ កំពុងតែ​ក្លាយជា​ប្រធានបទ​យ៉ាង​ក្តៅគគុក​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយមាន​ការភ្ញាក់ផ្អើល​ថា ផ្ទះសំណាក់​សឹងតែ​ទាំងអស់​នៅក្នុង​ក្រុង​កំពង់សោម​មួ​យ​យប់​មានតម្លៃ​រហូតដល់​ទៅ ១០០ ដុល្លារ​ឯណោះ។

ក្នុងនោះ​ក៏មាន​មតិ​ភាគច្រើន​បាន​អះអាងថា​សុទ្ធសឹងតែ​ជា​ការពិត​ព្រោះតែ​ពួកគាត់​បាន​ជួប​ផ្ទាល់​ពេលដែល​បានធ្វើ​ដំណើរ​កម្សាន្ត​នៅ​កំពង់សោម។

យ៉ាងណាមិញ​ជាមួយនឹង​ការលើកឡើង​នេះ ក៏មាន​ម្ចាស់​ផ្ទះសំណាក់ មានឈ្មោះ អ៊ឹង វិសាល បាន​និយាយ​បកស្រាយ​នៅក្នុង​វីដេអូ​មួយ​ដោយបាន​រៀបរាប់ថា ផ្ទះសំណាក់ អ៊ឹង វិសាល របស់់ខ្លួន​ដែលមាន​ទីតាំង​ក្បែរ​ស្នងការដ្ឋាន​ក្រុងព្រះសីហនុ មាន២៨បន្ទប់ ដោយ​តម្លៃ​បន្ទប់​មួយ​យប់ ១៥ដុល្លារ ទៅ២៥ដុល្លារ ថែមទាំង​មាន​អាហារ​ពេលព្រឹក អាហារ​ថ្ងៃត្រង់ មាន​កន្លែង​ស្ទី​ម សូ​ណា​ថែម​ទៀតផង។

ម្ចាស់​ផ្ទះសំណាក់​ខាងលើ​បាន​សង្កត់ធ្ងន់​ទៅលើ​ពាក្យ​ច​ចា​រ៉ា​ម​ដែល​តម្លៃ​បន្ទប់​នៅ​កំពង់សោម មួយ​យប់១០០ដុល្លារ​នោះ​ថា សុទ្ធសឹងតែ​ជា​ពាក្យ​បង្គា​ច់​បង្ខូច ពាក្យ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​តែប៉ុណ្ណោះ។ តើ​ប្រិយមិត្ត​យល់​យ៉ាងណាដែរ? សូម​ទស្សនា​វីដេអូ​នៅ​ខាងក្រោម៖

ព្រះសីហនុ ៖ ល្អតើ វាមិនដូចគេនិយាយ តៗគ្នាទេ…!

Gepostet von Sophea Sin am Montag, 26. November 2018