ខេត្តសៀមរាបនឹងកែច្នៃភក់ចេញពីលូទឹកស្អុយទៅជីសរីរាង្គសម្រាប់ធ្វើកសិកម្ម

0
1097

សៀមរាប៖ សមាគម អន្តរជាតិ នៃ បណ្តា អភិបាលក្រុង និយាយ ភាសា បារាំង រួមជាមួយ អង្គការ ដៃគូ ចំនួន៣ទៀត បាន ផ្តល់ ជំនួយ ហិរញ្ញប្បទាន ចំនួន១លាន៦សែន ដុល្លារ សម្រាប់ អនុវត្តន៍ គម្រោង កែច្នៃ ភក់ ចេញពី លូទឹក សម្អុយ នៅ ខេត្តសៀមរាប ឱ្យទៅ ជីសរីរាង្គ សម្រាប់ធ្វើ កសិកម្ម ។

នៅក្នុង ជំនួប ពិភាក្សា ការងារ ជាមួយ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត សៀមរាប  នៅ ព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ ២០១៩ នេះ លោកស្រី Arinna ARDESI ទីប្រឹក្សាបច្ចេកទេស សមា គម អន្តរជាតិ នៃ បណ្តា អភិបាលក្រុង និយាយ ភាសា បារាំង AIMF (Association Internationale des Maires Francophones ប្រចាំ នៅ រដ្ឋធានី ប៉ារីស ប្រទេស បារាំង បាន មានប្រសាសន៍ថា ដើម្បី ចូលរួមចំណែក អភិវឌ្ឍន៍ ខេត្តសៀមរាប ជាពិសេស ការដោះស្រាយ បញ្ហា កា រក ស្ទះ ប្រព័ន្ធ លូទឹក ស្អុយ ក្រុង សៀមរាប ផង នោះ សមាគម បណ្តា អភិបាលក្រុង និយាយ ភាសា បារាំង AIMF រួមជាមួយ SIAAP, AESN និង អង្គការ Agrisud បានផ្តល់ ជំនួយ ហិរញ្ញប្បទាន ចំនួន ១លាន ៦សែន ដុល្លារ សម្រាប់ ការ គ្របគ្រង និង កែច្នៃ ភក់ ចេញពី លូទឹក សម្អុយ នៅ ខេត្តសៀមរាប ឱ្យទៅជា ជីសរីរាង្គ សម្រាប់ ផ្គត់ផ្គង់ តម្រូវការ ដល់ ប្រជាកសិករ អាជីវករ យកទៅ ធ្វើ កសិកម្មផ្សេងៗ ដោយ ជំនួស ការប្រើប្រាស់ ជីគីមី និង កាត់បន្ថយ ការ នាំំ ចូល ជី ពី ក្រៅប្រទេស ផងដែរ។

លោកស្រី បាន បន្តថា គម្រោង នេះ បានធ្វើ ការសិក្សា រួចរាល់ ហើយ និង ចាប់ផ្តើម អនុវត្តន៍ ពេលឆាប់ៗនេះ  ហើយ គម្រោង នេះ និង ត្រូវ រៀបចំ រយៈពេល៤ឆ្នាំ ទើប អាច ទទួល បាន ផល។ បន្ទាប់ពី ទួ ទួលបាន ផល ខាង លោកស្រី និង ប្រគល់ ការ នេះ ទៅ អាជ្ញាធរខេត្ត អ្នក គ្រប់គ្រង វិញ។

ឯកឧត្តម ទៀ សីហា អភិបាលខេត្ត សៀមរាប បាន ថ្លែង អំណ គុណ ចំពោះ សមាគម បណ្តា អភិបាលក្រុង និយាយ ភាសា បារាំង រួមជាមួយ ម្ចាស់ជំនួយ ផ្សេងទៀត ដែល បាន ជួយ អភិវឌ្ឍន៍ ខេត្តសៀមរាប។

ឯកឧត្តម បាន បញ្ជាក់ថា គម្រោង កែច្នៃ ភក់ ចេញពី លូទឹក សម្អុយ នៅ ខេត្តសៀមរាប ឱ្យទៅ ជីសរីរាង្គ សម្រាប់ធ្វើ កសិកម្ម នេះ គឺមាន សារៈសំខាន់ ណាស់ សម្រាប់ ប្រជាពលរដ្ឋ នៅ ខេត្តសៀមរាប ព្រោះថា ខេត្តសៀមរាប ក្រៅពី វិស័យ ទេសចរណ៍ វិស័យ កសិកម្ម ក៏ ជា វិស័យ មួយ ដ៏ ធំ សម្រាប់ លើកស្ទួយ សេដ្ឋកិច្ច ខេត្តសៀមរាប ផងដែរ។ ការកែច្នៃ ភក់ ចេញពី លូទឹក សម្អុយ នៅ ខេត្តសៀមរាប ឱ្យទៅ ជីសរីរាង្គ សម្រាប់ធ្វើ កសិកម្ម នោះ គឺ៖ ១.ប្រជាពលរដ្ឋ ទទួលបាន ជី សេរី រា ង្គ ប្រើប្រាស់ សម្រាប់ ដាំ ដំណាំ និង ទី២.កាលណា បូម យក ភក់ ពី ក្នុង លូទឹកស្អុយ មក កែច្នៃ ទៅជា ជី សេរី រា ង្គ វា ជួយ ធ្វើឱ្យ ប្រព័ន្ធ បង្ហូរទឹក ស្អុយ បាន កាន់តែ លឿន និង គ្មាន ការកកស្ទះ។

ឯកឧត្តម អភិបាលខេត្ត បាន ជំរុញ ឱ្យ មន្ត្រី ជំនាញ សហការ ជាមួយ អាជ្ញាធរខេត្ត ធ្វើការ នេះ ឱ្យបាន លឿន ព្រោះ គម្រោង មាន ផលប្រយោជន៍ ច្រើន ដល់ ប្រជាពលរដ្ឋ និង សង្គម៕