ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខិតជិតមកដល់ខាងមុខនេះ រមណីយដ្ឋានទេសចរណ៏ភ្នំរាប ដែលមានទីតាំងស្ថិតនៅ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នឹងរៀបចំសង្ក្រានឆ្នាំថ្មីរយៈពេល៣ថ្ងៃពេញជាលើកដំបូងចាប់ពីថ្ងៃទី ១៤ ដល់ ១៦ មេសា ឆ្នាំ ២០១៨។
តាមសេចក្តីប្រកាសព័ត៌មានរបស់អភិបាល នៃគណៈអភិបាលខណ្ខព្រែកព្នៅស្តីពីការរៀបចំ “សង្រ្កាន្តភ្នំរាប“ បានបញ្ជក់ថា៖ កម្មវិធីសង្ក្រាន្តនេះនឹងមានរៀបចំកម្មវិធីពិសេសៗច្រើនរួមមាន ពិធីទទួលទេវតាឆ្នាំថ្មី ពិធីស្រង់ព្រះ លេងល្បែងប្រជាប្រិយ(បោះអង្គុញ ចោលឈូង ទាញព្រ័តជាដើម។
ជាងនេះទៅទៀត ក៏មានរបាំប្រជាប្រិយ របាំប្រពៃណី(រាំវង់ រាំក្បាច់ ឡាំលាវ កន្រ្ដឹម…..។) មានការតុងតែងដាក់បង្ហាញអំពីកសិកម្ម តាំងបង្ហាញសម្ភារះខ្មែរដូចជា តម្បាញហូល ផាមួល ស្បែក ក្រមា និងផលិតផលនំ និងបង្អែមខ្មែរជាច្រើនទៀត។
សូមកុំភ្លេចចូលរួមទៅលេងកម្សាន្តឲ្យបានច្រើនកុះករ ក្នុងឱកាសឆ្នាំថ្មីខាងមុខនេះ។ Cambotripnews ក៏សូមជូនពរ គ្រប់ការធ្វើដំណើរកម្សាន្តរបស់បងប្អូនជួបប្រទះតែសេចក្តីសុខ សុវត្ថិភាពផងដែរ៕
អត្ថបទដោយ៖ Cambotripnews