អាជ្ញាធរកោះកុងបង្កើនការតុបតែងលម្អហេដ្ឋារចនាសម្ព័ន្ធ និងភ្លើងព័ណ៌ជិតរួចរាល់ដើម្បីត្រៀមបុណ្យសមុទ្យ

0
1706

កោះកុងៈ ហេដ្ឋារចនាសម្ព័ន្ធ និងតំបន់គោលដៅទេសចរសំខាន់ៗ អាជ្ញាធរខេត្ដកោះកុង បានត្រៀមរៀបចំរួចរាល់ស្ទើរតែ ១០០ ភាគរយហើយ ត្រឹមថ្ងៃ ច័ន្ទម្សិលមិញនេះ ដើម្បីបត្រៀមទទួលភ្ញៀវចេសចរជាតិ និងអន្ដរជាតិ សម្រាប់ពិធីបុណ្យសមុទ្រនា ថ្ងៃ ១៤-១៦ ខែធ្នូ ឆ្នាំ ២០១៨ នេះ។

លោក ផៃ ធូនផ្លាមកេសន អភិបាលរងខេត្តកោះកុងនឹងជំរុញដល់អ្នកពាក់ព័ន្ធពន្លឿនការងារសេលសល់ទាំងប៉ុន្មានឱ្យរួចរាល់ស្ថាពរត្រឹមថ្ងៃទី ១១ ខែ វិច្ឆិកា ខាងមុខ។ មកទល់ម៉ោងនេះនិយាយបានថា ពុំមានការព្រួយបារម្ភឡើយចំពោះការងារកែលម្អរហេដ្ឋារចនាសម្ព័ន្ធនានា និងតំបន់សហគមន៍ទេសចរណ៍សំខាន់។ ដែលជាទីតាំងបម្រើដល់ពិធីបុណ្យសមុទ្រលើកទី ៧មិនថាផ្លូវជាតិលេខ ៤៨ ការតុបតែងលម្អភ្លើងពណ៌ពេលរាត្រីលាបថ្នាំពណ៌ស្ពានកោះកុងឆ្លងដៃព្រែកកោះប៉ោកន្លែងតាំងពិពរណ៌ ទីតាំងប្រគុំតន្ត្រី។

ជួសជុលសួនច្បារសាធារណៈ អ៊ុតផ្លូវបេតុង AC ចុះផ្សព្វផ្សាយរក្សាតម្លៃចំណីអាហារ សេវាកម្មស្នាក់ និងរៀបចំសណ្តាប់ធ្នាប់សន្តិសុខអនាម័យបរិស្ថាន ជាដើម គឺសម្រេចបានស្ទើរតែ១០០ ភាគរយ។ លោក ផៃធូន ផ្លាមកេសន អភិបាលរងខេត្តកោះកុង បានឱ្យដឹងល្ងាច ថ្ងៃទី៣ ខែធ្នូ ថា អាជ្ញាធរ ពុំសូវមានការព្រួយបារម្ភអ្វីច្រើននោះទេចំពោះការងារធ្វើឱ្យប្រសើរនូវការកែលម្អ។

ជួសជុលប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដែលបម្រើដល់ពិធីបុណ្យសមុទ្រជុំទី ២ សម្រាប់ខេត្តកោះកុង។ សម្រេចបានដូចឃើញស្រេចយ៉ាងដូច្នេះ គឺដោយសារតែការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពីក្រសួងអាជ្ញាធរសមត្ថកិច្ចនិងមន្ទីរជំនាញពាក់ព័ន្ធ ទើបដំណើរការបានល្អព្រមគ្នា។

អភិបាលរងខេត្តកោះកុងពន្យល់ដែរថា ការសម្រេចហេដ្ឋារចនាសម្ព័ន្ធក្នុងគោលបំណងលើកកម្ពស់សោភ័ណ្ឌភាព និងទាក់ទាញចំនួនអ្នកទេសចរមកលេងកម្សាន្តឱ្យបានច្រើនតាមការរំពឹងទុក។ ចំពោះ ផែនការការពារធានាសន្តិសុខសុវត្ថិភាពក្នុងថ្ងៃបុណ្យសមុទ្រ អាជ្ញាធរ និងសមត្ថកិច្ចចម្រុះ ត្រូវបានដាក់ពង្រាយប្រមាណជាង២ពាន់នាក់ ចាប់ពីផ្លូវចំណុចបំបែកផ្លូវជាតិលេខ៤ស្រុកស្រែអំបិល រហូតដល់ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម។

លោកក៏អំពាវនាវដល់ប្រជាពលរដ្ឋនិងអ្នកទេសចរគ្រប់ទិសទីអញ្ជើញមកលេងកម្សាន្តដោយក្តីសប្បាយរីករាយនៅថ្ងៃបុណ្យសមុទ្ររយៈពេល៣ថ្ងៃនៅពាក់កណ្តាលខែធ្នូខាងមុខ។ចំពោះការងារដែលនៅសេលសល់តិចបន្តិចលោកនឹងជំរុញដល់អ្នកពាក់ព័ន្ធពន្លឿនអនុវត្តឱ្យបានចប់រួចរាល់ស្ថាពរត្រឹមថ្ងៃទី១១ វិច្ឆិកា ខាងមុខ។

ដោយឡែក លោក ធីរៈ បាញ់ឆា អភិបាលស្រុកខ្លងយ៉ៃខេត្តត្រាតប្រទេសថៃក្នុងកិច្ចប្រជុំស្តីពីកិច្ចសហការ និងសម្របសម្រួលច្រកព្រំដែនរវាងកម្ពុជា និងថៃកាលពីល្ងាចថ្ងៃទី ៣០ ខែ វិច្ឆិកា ថ្មីៗនេះក៏បានឯកភាពចំពោះការអនុញ្ញាតឱ្យពលរដ្ឋខ្មែរចេញចូលស្នាក់នៅកម្សាន្តនៅស្រុកដែនដីរបស់ខ្លួន។
បើកច្រកទ្វារព្រំដែន ២៤ ម៉ោងលើ ២៤ ម៉ោងអំឡុងថ្ងៃបុណ្យសមុទ្ររយៈពេល៣ថ្ងៃបែបនេះក្តី។ ប៉ុន្តែអាជ្ញាធរមូលដ្ឋានថៃនឹងលើកយកសំណើភាគីកម្ពុជាទៅសុំកិច្ចអន្តរាគមន៍ពីក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលថៃ ដើម្បីពិនិត្យ និងសម្រេចបន្ត។

អភិបាលស្រុកខ្លងយ៉ៃគូសបញ្ជាក់ថា សមត្ថកិច្ចចម្រុះជំនាញថ្នាក់ស្រុករបស់ថៃបានឯកភាពត្រៀមកម្លាំងសម្រាប់នីតិវិធីសម្របសម្រួលការងារព្រំដែនជាមួយកម្ពុជា ឱ្យល្អប្រសើរជៀសវាងកើតមានបទល្មើសខុសច្បាប់មួយមិនថាដែនគោកឬដែនទឹកឡើយ។ រីឯសមាគមទេសចរណ៍បានរៀបចំបន្ទប់ស្នាក់នៅចំនួន៦០០បន្ទប់ក្នុងតម្លៃចាប់ចន្លោះពី ៣០០ ទៅ ១.៥០០ បាត.រថយន្តពេទ្យសង្គ្រោះបន្ទាន់និងរថយន្តដឹកជញ្ចូនពលរដ្ឋពីព្រំដែនដល់ទីតាំងស្នាក់នៅ។

ករណីពលរដ្ឋខ្មែរមិនហ៊ានបើកបរឆ្លងដែនចូលទឹកដីថៃ។ ត្បិតមានការពន្យល់របស់ភាគីថៃយ៉ាងណាក៏ដោយលោកផៃធូនផ្លាមកេសន អភិបាលរងខេត្តកោះកុងថ្លែងថា លោកនៅពុំទាន់ដឹងទេថាភាគីថៃឆ្លើយតបមកវិញពេលណាឡើយចំពោះសំណើរបស់ក្រសួងមហាផ្ទៃកម្ពុជា។ ប៉ុន្តែលោកប្រឹងប្រែងបង្កើនកិច្ចពិភាក្សាលម្អិតខណៈក្រសួងមហាផ្ទៃបានអនុញ្ញាតឱ្យបើកច្រកទ្វារព្រំដែនអន្តរជាតិចាំយាម២៤ម៉ោង។

លោក ផៃ ធូនផ្លាមកេសន រម្លឹកថា ជាគោលការណ៍ស្នើទៅថៃ ខេត្តកំណត់ត្រឹមតែអត្តសញ្ញាណបណ្ណ ដើម្បីឆ្លងដែនទៅស្នាក់នៅកម្សាន្តនៅក្នុងទីរួមស្រុកខ្លងយ៉ៃ។ដោយឡែកជនប្រទេសទី៣ប្រើប្រាស់លិខិតឆ្លងដែនតាមច្បាប់ធម្មតា។ រាល់រថយន្តចេញចូលព្រំដែនត្រូវមានឯកសារសញ្ញាសម្គាល់។

នៅថ្ងៃទី ១៣ ខែ ធ្នូ ខាងមុខកម្ពុជា នឹងបញ្ចូនកម្លាំងសមត្ថកិច្ចចម្រុះទៅតំបន់ព្រំដែន ដើម្បីទប់ស្កាត់ខ្លាចក្រែងមានជនឆ្លៀតឱកាសនិងថែរក្សាសន្តិសុខ សណ្នាប់ធ្នាប់ពិធីបុណ្យសមុទ្រ។ កម្ពុជាក៏ជូនដំណឹងដែរថាសូមកុំឱ្យភាគីថៃយល់ច្រឡំពីបង្កើនចំនួនកម្លាំងសមត្ថកិច្ចចម្រុះដែលបញ្ចូនច្រកទ្វារព្រំដែនពុំមានបញ្ហាជម្លោះព្រំដែនណាមួយនោះទេ។

គោលដៅទេសចរណ៍ធម្មជាតិ សំខាន់ៗនៅខេត្តកោះកុង ដែលគណៈកម្មការបានរៀបចំសម្រាប់ទទួលភ្ញៀវទេសចរជាតិ និង អន្តរជាតិមានដូចជចា៖រមណីយដ្ឋានវិស្សមកាលតារាសាគរ (កោះស្ដេច) សហគមន៍ជាយអារ៉ែងសហគមន៍ធម្មជាតិតាតៃក្រោម ឆ្នេរសមុទ្រប៉ាកខ្លង សហគមន៍ធម្មជាតិជីផាតច្រកទ្វារព្រំដែនអន្តរជាតិចាំយាមសហគមន៍ធម្មជាតិព្រៃកោងកាងពាមក្រសោប ជាដើម។

បើតាមការរំពឹងរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានជំនឿជឿជាក់ថា ថ្ងៃបុណ្យសមុទ្ររយៈពេល៣ថ្ងៃ នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិពី២៥ម៉ឺននាក់ ដល់៣០ម៉ឹននាក់មកលេងកម្សាន្ត។ ចំពោះខេត្តដែលត្រៀមរៀបចំបុណ្យសមុទ្របន្តពីខេត្តកោះកុង នៅឆ្នាំ២០១៩ គឺខេត្តកំពត៕

អត្ថបទ៖ សិរីវឌ្ឍនៈ