អ្នកវិទ្យាសាស្ត្ររកឃើញសារធាតុផ្លាស្ទិកល្អិតៗក្នុងដបទឹក

0
700

ការសិក្សាជាច្រើនលើដបទឹកសុទ្ធល្បីៗជាច្រើនដែលរកឃើញថាសឹងគ្រប់ដបទឹកសុទ្ធទាំងអស់សុទ្ធតែមានសារធាតុផ្លាស្ទិកតូចៗ។ ជាការសិក្សាទ្រង់ទ្រាយធំមួយ ដែលបានអង្កេតលើដបទឹកចំនួន២៥០ដបក្នុងប្រទេស៩ផ្សេងគ្នាដែលដឹកនាំការអង្កេតដោយស្ថាប័នសារព័ត៌មាន។ ជាលទ្ធផលរកឃើញថា យ៉ាងហោចណាស់មានសារធាតុផ្លាស្ទិកតូចៗចំនួន១០គ្រាប់ ជាធម្យមហើយមានទំហំធំជាងសរសៃសករបស់មនុស្ស។ សាស្ត្រាចារ្យគីមីវិទ្យានៃសាកលវិទ្យាល័យញូវយ៉ក បានអះអាងថា មានសារធាតុផ្លាស្ទិកតូចៗក្នុងដបទឹកសុទ្ធពីមួយដបទៅមួយដប ពីម៉ាកមួយទៅម៉ាកមួយ។ យ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រ នៅមិនទាន់រកឃើញថាមានការប៉ះពាល់នៅឡើយទេនាពេលបច្ចុប្បន្ននេះ ប៉ុន្តែសារធាតុផ្លាស្ទិកគឺសារធាតុពុល៕ ប្រ​ភព : Ministry of Environment