សង្ក្រាន្តថ្មីសំបូរព្រៃគុកឆ្នាំនេះ នឹងធ្វើ ៣ថ្ងៃក្នុងថ្ងៃចូលឆ្នាំខ្មែរ

0
1423

កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំបានប្រកាសថា ដើម្បីអបអរសារទពិធីបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ធំ នឹងរៀបចំសង្ក្រាន្តថ្មីសំបូរព្រៃគុកឆ្នាំ២០១៩ ដែលប្រារព្ធឡើងនៅបរិវេណតំបន់រមណីយដ្ឋាន ប្រវត្តិសាស្រ្តប្រាសាទសំបូរព្រៃគុក ដែលជាអតីតរាជធានីឥសានបុរៈ ដ៏ចំណាស់ផ្ទាល់តែម្តង។

ព្រឹត្តការណ៏សង្ក្រាន្តថ្មីសំបូរព្រៃគុកឆ្នាំ២០១៩ដែលរៀបចំធ្វើនៅទីតាំងសម្បត្តិបេតិកភណ្ឌពិភពលោកនេះ គ្រោងរៀបចំកម្មវិធី ជាអាទិ៍ ពិធីទទួលទេវតាឆ្នាំថ្មី ពិធីស្រង់ព្រះ ល្បែងប្រជាប្រិយ របាំប្រជាប្រិយ របាំប្រពៃណី ដែលជាទំនៀមទម្លាប់ប្រពៃណីដ៏ល្អ ផូផង់តាំងពីបុរាណកាល ព្រមទាំងមានពិធីមួយចំនួនទៀតដូចជា ពិធីហែក្បែរយុវជន ពិព័រណ៍ភូមិគួយនិម្មិត ពិព័រណ៍សមិទ្ធិផល នានារបស់បណ្តាក្រុង ស្រុក មន្ទីរ អង្គភាពក្នុងខេត្ត ផ្ទាំងទស្សនីយភាពសិល្បៈ ការប្រគុំតន្រ្តី និងរាំកំសាន្ត ការប្រណាំងរទេះគោ ។ល។ និង។ល។ ដោយឡែកពេលរាត្រី នៅឯទីរួមខេត្តកំពង់ធំ ក៏មានការប្រគុំតន្ត្រីនិងការបាញ់កាំជ្រួចជូនទស្សនាកំសាន្ត ទៀតផង៕