នៅថ្ងៃចូលឆ្នាំអ្ហា៎! សម្រាប់អ្នកនៅភ្នំពេញអាចទៅចូលរួមកម្មវិធីអបអរឆ្នាំថ្មី សប្បាយៗ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំយើងបានណា៎! ព្រោះនៅទីនោះមានរៀបចំ តុបតែង ត្រៀមទទួលទេវតាឆ្នាំថ្មី ហើយនិងមានរៀបចំសម្រាប់កន្លែងលេងកម្សាន្តយ៉ាងស្អាតមានរបៀបរៀបរយ ជាខ្មែរពិតៗ។
រួមទាំងមានតូបតូចៗ ជាច្រើនសង់ឡើងពីស្បូវ ស្លឹកត្នោត និងឫស្សី កន្លែងសម្រាប់ពូនភ្នំខ្សាច់ ដើម្បីបណ្ដាច់អស់កម្មលោកិយថែមទៀតផង មើលទៅគួរឲ្យចាប់អារម្មណ៍មែនទែន។
ជាពិសេសថែមទៀតនោះកន្លែងសម្រាប់លេងល្បែងប្រជាប្រិយខ្មែរ និងកន្លែងសម្រាប់រាំចង្វាក់ប្រពៃណីខ្មែរផងដែរ៕