កំពង់ឆ្នាំង ៖ ពិតជាសែនរំភើបនិងសប្បាយរីករាយមែន សម្រាប់អ្នកខេត្តកំពង់ឆ្នាំង ក៏ដូចជាបងប្អូនដែលនៅខេត្តជិតៗនោះផងដែរ ដោយក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង នឹងរៀបចំសង្ក្រាន្ដដ៏ធំអស្ចារ្យមួយ ដែលមានកម្មវិធីប្លែកៗជាច្រើនទាំងការរាំលេងកំសាន្តនឹងការលេងល្បែងប្រជាប្រិយ។
BOOSTRONG បានត្រៀមកម្មវិធីសប្បាយៗ នឹងធ្វើឲ្យប្រជាពលរដ្ឋដែលមកចូលរួមសប្បាយក្នុងកម្មវិធីសង្ក្រាន្ដ BOOSTRONG កំពង់ឆ្នាំងឆ្នាំនេះរឹតតែសប្បាយរីករាយមិនអាចបំភ្លេចបាន។
បើតាមក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំង BOOSTRONG បានឲ្យដឹងថា ក្រុមហ៊ុនបានរៀបចំជាស្រេចនូវ កម្មវិធីសប្បាយៗជាច្រើន ដើម្បីអបអរសាទរពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០១៨ នេះ ហើយកម្មវិធីនេះ មានឈ្មោះថា «BOOSTRONG សង្ក្រានកំពង់ឆ្នាំង» ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១០ ខែមេសា រហូតដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០១៨ នៅមុខសាលាខេត្តកំពង់ឆ្នាំផ្ទាល់។
កម្មវិធីសប្បាយ BOOSTRONG សង្ក្រាន្ដកំពង់ឆ្នាំងនេះ រួមមានល្បែងកំសាន្តជាច្រើនដូចជា បោះអង្គញ់ខ្នាតធំ វាយក្អមខ្នាតធំ ទាញព្រាត់ខ្នាតធំ រាំវង់ រាំក្បាច់ សារ៉ាវ៉ា ឡាំឡាវខ្នាតធំៗ និងមានល្បែងប្លែកៗជាច្រើនទៀតដែលអ្នកចូលរួមទាំងអស់ នឹងមានឱកាសឈ្នះរង្វាន់ធំៗផងដែរ។
តោះទៅសប្បាយ ចូលឆ្នាំថ្មី នៅកំពង់ឆ្នាំងនាថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង ដើម្បីទទួលបានភាពសប្បាយៗរីករាយជោគជ័យសេរីមង្គលថ្មី ព្រមទាំងក្រេបរសជាតិដ៏វិសេសវិសាលនៃភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង នឹងមានឱកាសឈ្នះរង្វាន់ធំៗជាច្រើនពី BOOSTRONG ទៀតផង៕