សាមុយ: ទឹកសមុទ្រខៀវស្រងាត់ ចាំងផ្លាតជាមួយឆ្នេរខ្សាច់សក្បុស បញ្ចេញរូបរាងនៅលើកោះដ៏ស្រស់ស្អាតមួយរបស់ប្រទេសថៃ គឺកោះសាមុយ ដែរជាឋានសួគ៌ក្នុងក្តីស្រមៃនៃភ្ញៀវទេសចរ។
សាមុយជាកោះមួយដែលស្ថិតនៅក្នុងឈូងសមុទ្រភាគខាងត្បូងប្រទេសថៃ ក្នុងខេត្តស៊ូរ៉ាថានី ដោយធ្វើដំណើរតាមយន្តហោះចំណាយពេលត្រឹមតែ ៦៥ នាទីពីទីក្រុងបាងកកប៉ុណ្ណោះ។
សាមុយមានកន្លែងដើរលេងជាច្រើនដែលយើងអាចជ្រើសរើសទៅកម្សាន្តតាមរយៈពេលវែង ឬខ្លី ដោយភ្ញៀវទេសចរខ្លះមិនមានពេលច្រើនគឺអាចចំណាយពេលត្រឹមតែ ២ យប់ ៣ ថ្ងៃ ក៏អាចរីករាយនឹងកាលវិភាគ ដំណើរទេសចរណ៍បានដែរ។
ថ្ងៃដំបូងនៅកោះសាមុយ ភ្ញៀវអាចទៅទស្សនានៅឆ្នេរខ្សាច់ Lamai ជាទីកន្លែងមានថ្មតាថ្មយាយ រូបរាងដូចអវយវៈភេទប្រុសស្រី ហើយប្រជាជននៅទីនោះមានជំនឿថា គូស្នេហ៍ថ្មីថ្មោងពួកគេចូលចិត្តមកបន់ស្រន់ឲ្យរស់នៅជាមួយគ្នា និងមានសុភមង្គលជារៀងរហូត និងបានយូរអង្វែង។
ក្រៅពីដើរទស្សនាថ្មតាថ្មយាយហើយ យើងអាចដើរទិញនំ ឬក៏ការ៉េម ដែរធ្វើពីដូង មានរសជាតិឆ្ងាញ់ពិសេសប្រចាំតំបន់ និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។
ប្រភព : ភ្នំពេញប៉ុស្តិ៍