ភ្ញាក់ផ្អើល! ធ្លាយវីដេអូរថភ្លើងស៊េរីទំនើបរបស់កម្ពុជា ធ្វើរួចរាល់ហើយ ត្រៀមយកមកកម្ពុជា (វីដេអូ)

0
956

តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ក្រុមហ៊ុន​ Royal Railway Cambodia បាន​បង្ហាញ​វីដេអូ​ខ្លី​មួយ ពី​រថភ្លើង​មួយ​គ្រឿង​ក្នុង​ចំណោម​រថភ្លើង​ទាំង​៣​គ្រឿង កំពុង​លូន​ចេញ​ពី​ក្នុង​រោង​ចក្រ​នៅ​ប្រទេស​ម៉ិកស៊ីកូ បាន​បង្ហាញ​រូបរាង​យ៉ាង​ប្រណិត។ ឥឡូវ​នេះ​រថភ្លើង​ស៊េរី​ទំនើប​ទាំង​៣​គ្រឿង​នេះ បាន​រៀប​ចំ​រួច​រាល់​​ដាក់​លើ​កប៉ាល់​រួចរាល់​អស់​ហើយ​ តែ​ចំពោះ​ពេល​វេលា​ជាក់​លាក់​មក​កម្ពុជា​នៅ​ថ្ងៃ​ណា ម៉ោង​ប៉ុន្មាន​នោះ​នៅ​មិន​ទាន់​បាន​បញ្ជាក់​នៅ​ឡើយ​ទេ។

រថភ្លើង​ទាំង​៣​គ្រឿង​នោះ គឺ​សម្រាប់​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ពី​ស្ថានីយ ឆ្ពោះ​ទៅ​កាន់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ។ តាម​ប្រសាសន៍​របស់​ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ឲ្យ​ដឹង​ថា រថភ្លើង​ទាំង​៣​គ្រឿង​នេះ នឹង​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ កាត់​បន្ថយ​ពេល​វេលា ចំពោះ​អ្នក​ដែល​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ព្រលាន​យន្តហោះ។ ជា​ពិសេស​នោះ ថែម​ទាំង​ជួយ​លើក​ស្ទួយ​មុខមាត់​រាជធានី​ភ្នំពេញ ក៏​ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​រាជធានី​ឲ្យ​កាន់​តែ​មាន​សោភ័ណភាព។

ទស្សនាវីដេអូរខាងក្រោមនេះ៖

Hi All the video shows the first leg of the Airport Shuttle unit one of 3 leaving the factory in Mexico Now all 3 are at the Port getting ready to load onto the ship to Cambodia

Gepostet von Royal Railway Cambodia am Mittwoch, 29. August 2018