ចំណូល​ពី​ការលក់​សំបុត្រ​នៅ​​រមណីយដ្ឋាន​អង្គរ​ធ្លាក់ចុះ

0
633

ខេត្ដ​សៀម​រាបៈ គ្រឹះស្ថាន​អង្គរ បាន​ឲ្យ​ដឹងថា ចំណូល​ពី​ការលក់​សំបុត្រ​ឲ្យ​ភ្ញៀវទេសចរ​ចូល​ទស្សនា​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ ក្នុង​ត្រីមាស​ទី១ ឆ្នាំ២០១៩នេះ មាន​ទឹកប្រាក់​សរុប​ប្រមាណ៣៥,៩លាន​ដុល្លារ​អាមេរិក ដោយ​ធ្លាក់ចុះ​ប៉ុន្មាន​ជាង៩ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំទៅ។

ប្រភព​បាន​បញ្ជាក់ថា ភ្ញៀវទេសចរ​បរទេស​ដែល​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ក្នុង​រយៈពេល ពី​ខែមករា ដល់​ខែមីនា ឆ្នាំ២០១៩នេះ មាន​ចំនួន​តែ៧៨៧.៩០០នាក់ ដោយ​ធ្លាក់ចុះ​ជាង៨ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំទៅ។ ក្នុង​រយៈពេល​នេះ ភ្ញៀវទេសចរ​បរទេស​ដែល​ចូល​ទស្សនា​ច្រើនជាងគេ គឺមាន​តែ​ទេសចរ​មកពី​ប្រទេស​ចិន កូរ៉េខាងត្បូង និង​អាមេរិក ប៉ុណ្ណោះ។