មន្រ្ដីឧទ្យានុរក្ស​​រកឃើញប្រាសាទបុរាណ១កន្លែងនៅខេត្តស្ទឹងត្រែង

0
523

ទឹងត្រែងៈ មន្រ្តីឧទ្យានុរក្ស​នៃ​មន្ទីរបរិស្ថានខេត្ត​ស្ទឹងត្រែង សហការជាមួយមន្រ្តីជំនាញនៃមន្ទីរវប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​មន្ទី​របរិស្ថានខេត្ត​ស្ទឹងត្រែង​ កាល​ពី​ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ​ បានចុះល្បាត​ឃើញ​ ប្រាសាទបុរាណ មួយកន្លែង ស្ថិត​ក្នុងភូមិឫទ្ធី សែនជ័យ១​ ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

តាមការបកស្រាយជាបឋមរបស់លោកប្រធានករិយាល័យបេតិកភ័ណ្ឌ នៃមន្ទីរវប្បធ៌ម និងវិចិត្រសិល្បៈខេត្ត បានឱ្យដឹងថា៖​ ប្រាសាទនេះ​ កសាងឡើងក្នុងសតវត្សន៍ទី៦​ មុនសម័យអង្គរវត្តហើយមន្រ្តីជំនាញ​ បាន​ប្រទះ​ឃើញ​ស្រះ​ទឹកបុរាណ​មួយកន្លែង​ទៀតដែរ ដែលមានចម្ងាយពីប្រាសាទនោះ២៥០ម៉ែត្រ។

ជាក់ស្ដែងប្រាសាទនោះមានសភាពបាក់បែក និងមានការកំណាយរូងចុះទៅខាងក្រោម និង​មាន​ចម្ងាយ​ពីរបៀង​អភិរក្ស​ជីវៈ​ចម្រុះប្រ​ព័ន្ធតំបន់ការពារធម្មជាតិចម្ងាយ១៣០ម៉ែត្រ។