ក្រសួងបរិស្ថាន បានឱ្យដឹងកាលពីថ្ងៃទី១២ ខែមីនាថា បច្ចុប្បន្ននៅតំបន់រ៉ាមសារ-ស្ទឹងត្រែង មានប្រភេទសត្វស្លាប ចំនួន ៩២ប្រភេទកំពុងរស់នៅដូចជា៖ ក្ងោក, ត្រយ៉ងចង្កំ ក ស, ទាទឹក, មាន់ទឹក, ចាបរំពេ, មាន់ព្រៃសត្វគេងកង, មាន់ទឹក, ក្អែកទឹក និងអាអូឌជាដើម។ ចំណែកថនិកសត្វមានចំនួន ២១ប្រភេទ, សត្វឧរង្គសត្វចំនួន៣ប្រភេទ, ប្រភេទថលផលិក ៦ប្រភេទ និងត្រី ចំនួន១៣០ប្រភេទ។
ក្រសួងបន្តថា ក្នុងអំឡុងដើមឆ្នាំ២០១៩នេះ សត្វក្អែកទឹករាប់ម៉ឺនក្បាល មានវត្តមានក្នុងតំបន់រ៉ាមសារ-ស្ទឹងត្រែង ដោយបានយកទីតាំងព្រៃលិចទឹក ធ្វើជាទីជម្រកស្នាក់អាស្រ័យយ៉ាងសុខសាន្ត។

លោក អេ ភិរុង បានបញ្ជាក់បន្ថែមថា តំបន់រ៉ាមសារ-ស្ទឹងត្រែង កំពុងទទួលបានការការពារ និងការអភិរក្សដោយមន្រ្តីឧទ្យានុរក្ស សហការជាមួយអាជ្ញាធរ និងសហគមន៍មូលដ្ឋាន៕
តំបន់រ៉ាមសារ-ស្ទឹងត្រែងក្លាយទ្រនំសត្វស្លាបទឹករាប់ម៉ឺនក្បាល ……………………………..ខេត្តស្ទឹងត្រែង៖ ក្នុងអំឡុងដើមឆ្នាំ២០១៩នេះ សត្វក្អែកទឹករាប់ម៉ឺនក្បាល មានវត្តមានក្នុងតំបន់រ៉ាមសារ-ស្ទឹងត្រែង ដោយបានយកទីតាំងព្រៃលិចទឹក ធ្វើជាទីជម្រកស្នាក់អាស្រ័យយ៉ាងសុខសាន្ត។ លោក អេង ភីរុង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានឱ្យដឹងថា តំបន់រ៉ាមសារ-ស្ទឹងត្រែង បង្កើតឡើងដោយព្រះរាជក្រម ចុះថ្ងៃទី២៤ខែ ធ្នូ ឆ្នាំ១៩៩៦ និងគ្របដណ្តប់លើផ្ទៃដី១៤៦០០ហិកតា។ តំបន់ការពារធម្មជាតិមួយនេះ មានលក្ខណៈសំខាន់ជាតិ និងអន្តរជាតិ ហើយជាទីជម្រកដ៏ប្រសើរសម្រាប់ជីវៈចម្រុះ។ លោក អេ ភិរុង បានបញ្ជាក់បន្ថែមថា តំបន់រ៉ាមសារ-ស្ទឹងត្រែង កំពុងទទួលបានការពារ និងការអភិរក្សដោយមន្រ្តីឧទ្យានុរក្ស សហការជាមួយអាជ្ញាធរ និងសហគមន៍មូលដ្ឋាន។ បច្ចុប្បន្នមានប្រភេទសត្វស្លាប ចំនួន៩២ប្រភេទកំពុងរស់នៅមានដូចជា: ក្ងោក ត្រយ៉ងកស ទាទឹក មាន់ទឹក ចាបរំពេ មាន់ព្រៃសត្វគេងកង..មាន់ទឹក..ក្អែកទឹក.អាអូឌ…..។ ដោយឡែក ការសិក្សាបង្ហាញឱ្យឃើញថាមាន ថនិកសត្វ ចំនួន21ប្រភេទ ប្រភេទ សត្វឧរង្គសត្វចំនួន០៣ប្រភេទ ប្រភេទថលផលិក ០៦ប្រភេទ និងប្រភេទត្រី ចំនួន១៣០ប្រភេទ។
Gepostet von Ministry of Environment am Montag, 11. März 2019