តុកកែហោះ ត្រូវបានរកឃើញនៅក្នុងឧទ្យានជាតិវីរៈជ័យ​ ប្រទេសកម្ពុជា

0
1340

តុកកែហោះដែលមានឈ្មោះបច្ចេកទេសថា “Ptychozoon trinotaterra” ត្រូវបានរកឃើញនៅក្នុងឧទ្យានជាតិវីរៈជ័យ។ ក្រុមឧទ្យានុរក្សដែលការពារតំបន់ឧទ្យានជាតិវីរ:ជ័យនៃក្រសួងបរិស្ថាន បានរកឃើញតុកកែម្យ៉ាងដែលពលរដ្ឋ និងអ្នកសិក្សាស្រាវជ្រាវមួយចំនួនឱ្យឈ្មោះថា “តុកកែហោះ” ឬឈ្មោះបច្ចេកទេស ”Ptychozoon trinotaterra”នៅក្នុងឧទ្យានជាតិវីរៈជ័យកាលពីពេលថ្មីៗនេះ។

រូបភាព: Ministry of Environment

វាគឺជាប្រភេទសត្វកម្រមួយដែលត្រូវបានរកឃើញ។ តុកកែហោះនេះ មានទំហំប្រមាណ៣០សង់ទីម៉ែត្រ និងមានរូបរាងក្រឡេក្រឡា។ កម្ពុជាគឺជាប្រទេសដែលសម្បូរទៅដោយសត្វកម្រៗជាច្រើនប្រភេទ។ ទន្ទឹមនឹងនេះ ក្រសួងបរិស្ថាន អំពាវនាវឱ្យប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធចូលរួមក្នុងការថែរក្សាអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្សជានិរន្ត៕

រូបភាព: Ministry of Environment
Ptychozoon trinotaterra

ប្រភព: Ministry of Environment