ដឹង​ឲ្យ​ហើយ​ក្រែងបានឪពុកម្ដាយក្មេកនៅព្រៃវែង មករៀនភាសាទាំងនេះ ប្រយ័ត្នវិលមុខខ្ញាល់

0
1230

  • ព្រៃវែង​ជា​ខេត្ត​មួយ ដែល​សម្បូរ​គ្រាម​ភាសា​ប្លែកៗ ដែល​អ្នក​ស្រុក អ្នក​ភូមិ​តែងតែ​ប្រើប្រាស់ ក្នុង​ការ​ប្រាស្រ័យ​ទាក់ទងគ្នា។ តទៅ​នេះ​សូម​មក​ដឹង​ពី​អត្ថន័យ​គ្រាម​ភាសា​មួយ​ចំនួន​របស់​អ្នក​ខេត្ត​ព្រៃវែង​តែង​ប្រើប្រចាំ​ថ្ងៃ ប៉ុន្តែ​សូម​បញ្ជាក់​ថា ភាសា​ទាំង​នេះ​ប្រើ​ទៅ​តាម​ស្រុក​មួយ​ចំនួន​ប៉ុណ្ណោះ មិន​លាត​សន្ធឹង​ទូទាំង​ខេត្ត​ព្រៃវែង​ឡើយ។ តោះ​មក​រៀន​ភាសា​ទាំង​នោះ​ ទាំង​អស់គ្នាណា!!
  • ១. ច្រន មាន​ន័យ​ថា​ច្រើន
  • ២. គ្រម មាន​ន័យ​ថា ក្រោម
  • ៣. ឲ្យ​ចេះ​ប្រឹង មាន​ន័យ​ថា នៅ​ឲ្យ​ស្ងៀម ឧទាហរណ៍​ម្ដាយ​និយាយ​ថា​កូន​ឯង​នៅ​ឲ្យ​ស្ងៀម​មើល៍ តែ​អ្នក​ព្រៃវែង​និយាយ​ថា កូន​ឯង​ឲ្យ​ចេះ​ប្រឹង​មើល៍
  • ៤. ឆ្នាំង​ចាវ គឺ​ជា​ខ្ទះ​ឆា
  • ៥. ហើរ មាន​ន័យ​ថា​ហឹរ​
  • ៦. ចេវ មានន័យ​ថា​ឧស្សាហ៍
  • ៧. ការ៉ូ គឺ​ជា​កញ្ច្រែង
  • ៨. រុះ មាន​ន័យ​ថា​ជ្រុះ
  • ៩. បាយ​អេក មាន​ន័យ​ថា​បាយ​ពេល​ដាំ​ដាក់​ទឹក​ជ្រុល​ទៅ​ជា​ជ្រាយ
  • ១០. អត់​តេ មាន​ន័យ​ថា អត់​ទេ ឧទាហរណ៍​ខ្ញុំ​មិន​ទៅ​ទេ តែ​អ្នក​ព្រៃវែង​និយាយ​ថា​ខ្ញុំ​មិនទៅ​តេ
  • ១១. ភូតភឺ មាន​ន័យ​ថា​ភូតភរ
  • ១២. ក្រិម គឺ​ជា​ផ្អក​ត្រីប្រៃ
  • ១៣. បរ​អាទាស មាន​ន័យ​ថា បរ​រទេះ​
  • ១៤. វិល​ក្បុង មាន​ន័យ​ថា​វិល​មុខ
  • ១៥. បុណ្យ​តាខិន មាន​ន័យ​ថា​ពិធីបុណ្យ​កឋិន
  • ១៦. ត្រី​ឡើង​កិកិ មាន​ន័យ​ថា​ត្រី​ច្រើន ឧទាហរណ៍​យើង​និយាយ​ថា ព្រឹក​មិញ​ទៅ​រក​ត្រី​បាន​ឡើង​ច្រើន តែ​អ្នក​ព្រៃ​វែង​គេ​និយាយ​ថា ព្រឹក​មិញ​ទៅរក​ត្រី​បាន​ឡើង​កិកិ។
  • ១៧. សាច់​អ៊ូក គឺ​ជា​សាច់​ជ្រូក
  • ១៨. ប៊ុម មាន​ន័យ​ថា​ត្រូវ​ហើយ ឬ​មែន​ហើយ
  • ១៩. សួង​ស្រូវ មាន​ន័យ​ថា​ស្ទូង​ស្រូវ ឧទាហរណ៍​ថា យើង​និយាយ​ថា​មក​អ្នក​អើយ​ទៅ​ស្ទូង​ស្រូវ តែ​អ្នក​ព្រៃវែង​គេ​និយាយ​ថា មក​អ្នក​អើយ​ទៅ​សួង​ស្រូវ។
  • ២០. ចាវ៉ាយ មាន​ន័យ​ថា​សប្បាយ ឧទាហរណ៍​ថា ទៅ​ផ្សារ​ព្រឹកមិញ​សប្បាយ​ណាស់ អ្នក​ព្រៃវែង​គេ​និយាយ​ថា ទៅ​ផ្សារ​ព្រឹក​មិញ​ចាវ៉ាយ​ណាស់។
  • ២១. ញឺក មាន​ន័យ​ថា​ប្រេង​ម៉ាស៊ីន​ចាស់ៗ
  • ២២. មឺក មាន​ន័យ​ថា​មក ឧទាហរណ៍​យើង​និយាយ​ថា​ទៅ​វិញ​ទៅ​មក តែ​អ្នក​ព្រៃវែង​និយាយ​ថា​ទៅវិញ​ទៅ​មឺក។
  • ២៣. អ័ស មានន័យអស់ ឧទាហរណ៍ អស់ហើយ អ្នកព្រៃវែងនិយាយថា អ័សហើយ។
  • ២៤. ផ្អើម មានន័យថាផ្អែម
  • ២៥. បង្អើម មានន័យថាបង្អែម
  • ២៦. ជន្លើន គឺជាសត្វជន្លេន
  • សូម​បញ្ជាក់​ថា គ្រាម​ភាសា​ទាំង​នេះ បាន​សាកសួរ​ពី​អ្នក​ដែល​មាន​ស្រុក​កំណើត​ក្នុង​ខេត្ត​ព្រៃវែង​ផ្ទាល់៕

ប្រភព៖ Sabay