ឧទ្យានឬស្សីត្រឹប

0
1593

ខេត្តព្រះវិហារ៖ «នានាភាពនៃមរតកវប្បធម៌រូបីនៅ ឧទ្យានឬស្សីត្រឹប…»។​ ភូមិដងផ្លឹត ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ជាភូមិជនជាតិកួយមានប្រវត្តិយូរយារមកហើយ។ វប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិកួយ ជាមរតកអរូបី និងមានលក្ខណៈពិសេសនិងដាច់ដោយឡែកពីបងប្អូនប្រជាជនខ្មែរយើង ទាំងការប្រកបរបរចិញ្ចឹមជីវិត ការចេះច្នៃធនធានធម្មជាតិសម្រាប់ផលិតជារបស់ប្រើប្រាស់ផ្សេងៗជាដើម។

ដើម្បីរក្សានូវមរតកវប្បធម៌អរូបី និងដើម្បីប្រមូលចងក្រងសិក្សាស្វែងយល់អំពីមរតកទាំងនេះ ឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធានវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ និងក្រុមការងារ បានចុះទៅធ្វើការសិក្សាស្រាវជ្រាវដោយផ្ទាល់នៅក្នុងភូមិបងប្អូនជនជាតិកួយនៅស្រុកឆែប ខេត្តព្រះវិហារ នៅតំបន់ក្បែរខាងនៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប។ សកម្មភាពនេះស្រាវជ្រាវដល់មូលដ្ឋាននេះ ជាចំណែកមួយនៃគម្រោងស្រាវជ្រាវស្ដីពី «មរតកវប្បធម៌រូបីនិងអរូបីនៅតំបន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប» ។

ព័ត៌មាននិងរូបភាពដោយ: លោក ហឿង សុធារស (RAC Media)