ឆ្នេរនៅកំពង់សោមឥឡូវស្អាតភ្លឹងហ្ម៎ង

0
2639

ឆ្នេរ​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ ធ្លាប់​តែ​មាន​មនុស្ស​អ៊ូអរ​ទៅ​លេង​រាល់​ថ្ងៃ មិន​ថា​ថ្ងៃ​បុណ្យ អត់​បុណ្យ​នោះ​ទេ។ តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ភ្ញៀវ​ទេស​ចរធ្លាក់​ចុះ​ជា​ខ្លាំង​ ពិសេស​ភ្ញៀវ​ទេសចរ​ខ្មែរ។ មាន​មតិ​ជា​ច្រើន​បាន​រិះ​គន់​ទៅ​លើ​បញ្ហា​បរិស្ថាន ពិសេស​នៅ​ឆ្នេរ​សមុទ្រ​ដែល​តែង​តែ​មាន​ភាព​កង្វក់​ បញ្ហា​សំរាម​ជាដើម។ ប៉ុន្តែ​ពេល​នេះ ឆ្នេរ​សមុទ្រ​នៅ​ខេត្ត​ព្រះ​សីហនុ​ប្រែ​មក​ជា​ស្រស់​បំព្រង​ឡើង​វិញ ក្រោយ​ពី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ប្រើប្រាស់​ម៉ាស៊ីន​ស៊េរី​ទំនើប​សម្អាត​ភាព​កង្វក់​នៅ​ឆ្នេរ។ ម៉ាស៊ីន​សម្អាត​ឆ្នេរ​២​គ្រឿង ត្រូវ​បាន​ប្រើ​ដើម្បី​សម្អាត​ឆ្នេរ ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ពីរាជ​​រដ្ឋាភិបាល។

ឆ្នេរ​អូរឈើទាល /រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
ឆ្នេរ​អូរឈើទាល /រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
ឆ្នេរ​អូរឈើទាល /រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
ឆ្នេរ​អូរឈើទាល /រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ

មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​ឱ្យដឹង​ថា ក្នុង​អំឡុង​បុណ្យចូលឆ្នាំ​ចិន​រយៈពេល ៣ថ្ងៃ ពីថ្ងៃទី​៤ ដល់ ៦ខែ​កុម្ភៈ ឆ្នាំ​២០១៩ ចំនួន​ភ្ញៀវ​ដែល​ទៅលេង​កម្សាន្ត​នៅក្នុង​ខេត្ត​នេះ ​ប្រមាណ នាក់ ៥៨ ០០០​នាក់ ថយ​ចុះ ៣៤,០៩%( ថយពី ៨៨ ០០០​នាក់​​ក្នុងឆ្នាំ២០១៨​) ។ ក្នុង​នោះ​ទេសចរ​ជាតិ ​ប្រមាណ​ ៤៥ ៥​០០នាក់ ថយចុះ ​៤២,៤៤% និង​អន្តរជាតិ​​ប្រមាណ​ ១២ ៥០០​នាក់ កើនឡើង ៣៩,៦៦%៕

ប្រភព​៖ News Sabay
អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ