
ព្រះសីហនុ៖ ដូចការគ្រោងទុក ឧបករណ៏ត្រាក់ទ័រ ១គ្រឿង ដែលជាឧបករណ៏សម្រាប់សំអាតឆ្នេរខ្សាច់ ដំបូងគេ បានមកដល់ខេត្តព្រះសីហនុហេីយកាលពីថ្ងៃសុក្រ ទី ៤ ខែមករា ឆ្នាំ ២០១៩ នេះ។
វត្តមានឧបករណ៏នេះ ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៏ ប្រាកដជាមានសេចក្តីត្រេកអរយ៉ាងខ្លាំង ដោយសារលែងខ្វល់ខ្វាយនឹងបញ្ហាអនាម័យមិនល្អស្អាត ដូចជាសំរាម កាកសំណល់ផ្សេងៗ នៅតាមឆ្នេរនានា ក្នុងក្រុងព្រះសីហនុ ។
តាមការលើកឡើងរបស់ ឯកឧត្តម នី ផល្លី បានអោយដឹងថា ត្រាក់ទ័រ ១គ្រឿងនេះ នឹងធ្វើការហ្វឹកហាត់វិធីប្រើប្រាស់ និងថែទាំ ជាមុនសិន មុននឹងដាក់អោយប្រេីប្រាស់ ដេីម្បីសំអាតអនាម័យ តាមឆ្នេរនានាក្នុងក្រុងព្រះសីហនុ។ ចំណែក ២គ្រឿងទៀត នឹងធ្វើការនាំចូលនាពេលឆាប់ៗខាងមុខនេះ ។
គួរបញ្ជាក់ផងដែរថា គ្រឿងចក្រសម្អាតឆ្នេរចំនួន ៣ គ្រឿងនេះត្រូវធ្វើការចែកជូនទៅដល់ខេត្តកំពត ចំនួន ១ គ្រឿង ខេត្តព្រះសីហនុចំនួន ២ គ្រឿង៕
ដោយៈ Nara