ប្រាសាទព្រះខាន់

0
2214

យោងតាមការសិក្សាលើសិលាចារឹកប្រាសាទព្រះខាន់នៅតំបន់អង្គរ (ឈ្មោះដើម នគរជ័យស្រី) យើងដឹងថា ប្រាសាទនេះគឺជាកន្លែងប្រជុំនៃទេពចំនួន៤៣០អង្គ (មកពីគ្រប់ទឹសទី) ដែលគេតម្កល់នៅតាមបន្ទប់តូច ធំ និងតាមថែវនីមួយៗ។ ចំពោះអទិទេពសំខាន់របស់ប្រាសាទព្រះខាន់គឺ លោកេស្វរៈ ជ័យវម្មេ៌ស្វរៈ (Lokecvara Jayavarmesvara)។

ក្រៅពីនេះ គេបានថ្វាយដល់ប្រាសាទនូវវត្ថុមានតម្លៃជាច្រើនដូចជា៖ មាស ប្រាក់ ត្បូង គុជ អាហារ សំលៀកបំពាក់ ទឹកឃ្មុំ ព្រមទាំងមនុស្សដែលធ្វើការបម្រើដល់ប្រាសាទមានចំនួន ៩៧,៨៤០នាក់ ដែលក្នុងនោះរួមមានអ្នករបាំចំនួន១,០០០នាក់ និងគ្រូបង្រៀនចំនួន១,០០០នាក់។

សូមបញ្ជាក់ផងដែរថា ប្រាសាទព្រះខាន់(អង្គរ) ត្រូវបានកសាងឡើងនៅក្នុងឆ្នាំ១១៩១ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទឹសដល់ព្រះបិតារបស់ព្រះអង្គ (ក្នុងតួអង្គជាព្រះពោធិ៍សត្វ នៃព្រះពុទ្ធសាសនាមហាយាន) ក្រោយពេលដែលព្រះអង្គបានរំដោះប្រទេសពីការត្រួតត្រារបស់ចាម្ប៉ានៅឆ្នាំ១១៨១។