តោះមកស្គាល់ប្រាសាទធម្មនន្ទ​ ដែលមានរាងចតុកោណ!!

0
1385

ខេត្តសៀមរាប៖ ប្រាសាទធម្មនន្ទជាប្រាសាទបែបហិណ្ឌូ ចាប់​ផ្ដើម​កសាង​ឡើង​នៅ​ចុង​សតវត្សទី១១ ​​​ និង​រួចរាល់​នៅ​ដើម​សតវត្ស​ទី១២ ​​ក្នុងរជ្ជកាល​ព្រះ​បាទ​សូរ្យវរ្ម័ន​ទី២ (១១១៣-១១៥០)។ ប្រាសាទនេះ​ឋិតនៅខាងកើត ទ្វារជ័យ​នៃ​ទីក្រុង​​អង្គរធំ​​ប្រហែល​៥០០ម៉ែត្រ ក្បែរគ្នានឹងប្រាសាទ ចៅ​សាយទេវតា។ ប្រាសាទនេះ​មានរាង ចតុកោណ មាន​ប្រាង្គ​​បែរ​មុខ​ទៅ​ទិស​ខាងកើត មានគូទឹក និងកំពែង ដែល​​មាន​គោបុរៈពីរ​នៅខាងកើត និងខាងលិច ព្រមទាំង​មាន​បណ្ណាល័យមួយ​នៅចំទិស អាគ្នេយ៍​ផង​ដែរ។