រមណីយដ្ឋានភ្នំសន្ទុក ខេត្តកំពង់ធំ

0
2402

ខេត្តកំពង់ធំ៖ រមណីយដ្ឋានភ្នំសន្ទុក ស្ថិតក្នុងភូមិកកោះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ មានចម្ងាយ១៥ គ.មពីទីរួមខេត្ត ធ្វដំណើរតាមផ្លូវជាតិលេខ៦ ហើយបត់ឆ្វេងប្រហែល ២គ.ម ទើបដល់រមណីយដ្ឋាន។ ភ្នំសន្ទុកមានឈ្មោះហៅជាច្រើនដូចខាងក្រោម៖
– ភ្នំធំ (ប្រវត្តិសាស្រ្ត) – ភ្នំអាថិសន្ទុក (ប្រវត្តិសាស្រ្ត)
– ភ្នំសន្ទុក (ប្រវត្តិសាស្រ្ត) – ភ្នំចមចុងគីរី
– ភ្នំគ្របទុក – ភ្នំព្រះបាទជាន់ទុក
តំបន់រមណីយដ្ឋាននេះមានភ្នំចំនួន៤ គឺភ្នំសន្ទុក ភ្នំស្រះខ្មៅ ( ភ្នំត្បែង) ភ្នំពែនជុំ (ភ្នំក្រពើ) និងភ្នំចម៉្បា ( ភ្នំស្រួច)។
រមណីយដ្ឋាននេះ មានធនធានសម្បត្តិវប្បធម៌សម្រាប់ភ្ញៀវទេសចរទស្សនាដូចជា៖
– ជណ្តើរឡើងភ្នំមានទទឹង ២,៨ម៉ែត្រ និង៨០៩ កាំកសាងថ្មីក្នុងឆ្នាំ១៩៩៤ លើតំណែលជណ្តើរចាស់ធ្វើពីស៊ីម៉ង់ត៍ដែលមានទទឹង១,៨ម៉ែត្រ និងមាន១៥៥០កាំ កសាងក្នុងឆ្នាំ១៩៦៥។
– ចេតិយ កសាងពីសតវត្សទី១៥ និងចម្លាក់ផ្សេងៗទៀត។
– ព្រះវិហារ ៨ជ្រុងស្ថាបនាក្នុងសតវត្សទី១៩-២០។
– រូបបដិមា កសាងក្នុងរាជព្រះបាទពញាធម្មរាជានាឆ្នាំ ១៤៧៤-១៤៩៤។ល។ ប្រភព: មន្ទីរទេសចរណ៍ ខេត្តកំពង់ធំ