តោះចុង​សប្ហាហ៍ទៅលេខភ្នំរាប ភ្នំប្ររសិទ្ធិ៍

0
2045

កំពង់ស្ពឺ៖ ឱ្យតែចុងសប្តាហ៍ចូលមកដល់ មន្ត្រីររាជការ បុគលិក ក្រុមហ៊ុនឯកជន និង បុគលិកអង្គការក្រៅរដ្ឋាភិបាល ដែលបំពេញការងារមួយសប្តាហ៍ពេញ បាននាំគ្នាសម្លឹងរកទីកន្លែងសម្រាកលំហែរកាយ ដើម្បីបន្ថយភាពតានតឹង ដែលពួកគាត់បានបំពេញការងារ យ៉ាងហត់នឿយមួយសប្តាហ៍រួចមកហើយ ។

ក្នុងចំណោមរមណីយដ្ឋានដែលពួកគាត់បានជ្រើសរើសទាំងនោះ ភ្នំរាប ក៏ជារមណីយដ្ឋាន ទេសចរ វប្បធម៌មួយ ដែលនៅជិតបង្កើយពីក្រុងភ្នំពេញ ដែលធ្វើឱ្យពួកគាត់អាចទៅសម្រាកលំហែរកាយបានយ៉ាងងាស្រួល ។ ភ្នំរាបស្ថិតនៅតំបន់ភ្នំប្រសិទ្ធ ក្នុងបរិវេណវត្តភ្នំរាប នៅទីនោះជារមណីយដ្ឋានវប្បធម៌ ដ៏ពេញនិយមមួយ ដែលត្រូវបានកសាងឡើងតាំងពីឆ្នាំ ១៩៨៨ មកម្ល៉េះ ។

នៅក្នុងបរិវេណនោះ មានសំណង់ បែប វប្បធម៌ ជាច្រើន ត្រូវបានកសាងឡើងតាមបែបសាសនា ប៉ុន្តែអ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍ជាងគេនោះគឺតួប្រាសាទ ភ្នំរាបតែម្តង ដែលមានកម្ពស់ខ្ពស់ស្កឹមស្កៃ មានកំពូល ៣ បង្អួតរាងយ៉ាងស្រស់ស្អាត ដែលជាទីគោរពបូជាតាមជំនឿរៀងខ្លួន របស់ភ្ញៀវ ដែលបានទៅដល់ ។

ដំណើរទេសចរទៅកាន់រមណីយដ្ឋានភ្នំប្រសិទ្ធ៏

ភ្នំប្រសិទ្ធិ៍ស្ថិតនៅមួយចំណែកក្នុងឃុំម្កាក់ ស្រុកអង្គស្នួល និងមួយចំណែកទៀតក្នុងឃុំឈ្វាំង ស្រុកពញាឭ ខេត្តកណ្ដាល។ ផ្លូវដែលគេនិយមធ្វើដំណើរទៅកាន់រមណីយដ្ឋានភ្នំប្រសិទ្ធិ៍ និងភ្នំរាបនេះ គឺទៅតាមផ្លូវជាតិលេខ៥ តែដល់ចំណុចផ្សារព្រែកព្នៅ គ.ម លេខ១១ មានផ្លូវបំបែកចូលខាងឆ្វេងដៃ ចម្ងាយ ១៣ គ.ម។ តើហេតុអ្វីបានជាភ្ញៀវទេសចរ និយមចូលចិត្តទៅលេង ភ្នំរាបនិងប្រសិទ្ធិ៍នេះ?

មិនមែនជារឿងចៃដន្យនោះទេ ដែលប្រជាជនសម្រុកនាំគ្នាទៅលេងរមណីយដ្ឋានភ្នំប្រសិទ្ធិ និងភ្នំរាប ដោយសាររមណីយដ្ឋាននេះ ជាតំបន់កម្សាន្តបែបធម្មជាតិផង ប្រវត្តិសាស្ត្រ និងកែច្នៃផង។ ទន្ទឹមគ្នានេះ ប្រជាជនតែងតែទៅធ្វើបុណ្យនៅតាមទីវត្តអារ៉ាមនានាតាមបណ្ដោយផ្លូវទៅកាន់តំបន់ទេសចរណ៍នេះ ហើយហួសទៅកាន់ភ្នំប្រសិទ្ធិ៍ ឬភ្នំរាប ដែលនៅភ្នំរាបមានកន្លែងអង្គុយលេងផង និងមានអាហារញុំាជាច្រើននៅក្បែរប្រាសាទនោះ។

“ខ្ញុំទៅធ្វើបុណ្យនៅវត្តប្រាសាទ តែក៏ហួសទៅលេងនៅទីនោះទៅ ព្រោះថា តំបន់នេះមិននៅឆ្ងាយពីភ្នំពេញទេ គឺយើងជិះមួយវឹងដល់ហើយ។ នេះជាការលើកឡើង របស់យុវជន សូ សុខគង់។ សុខគង់ ស្ថិតនៅក្នុងសំលៀកបំពាក់អាវ ផ្ទៃមេឃ ខោខាវប៊យ បាននិយាយថា “ខ្ញុំមកទីនេះមានគ្នាបួននាក់ រឺក៏ជាក្រុម គឺសុទ្ធសឹងតែជាមិត្តរួមថ្នាក់ទេនៅវិទ្យាល័យឥន្ទ្រទេវី ថ្ងៃនេះជាថ្ងៃអាទិត្យ ពេលសម្រាកអីចឹងខ្ញុំក៏ណាត់គ្នាមកលេងទីនេះទៅ។

ធ្វើដំណើរតាមរយៈរថយន្ដ Camary 2003 កញ្ញា សន សូលីតា វ័យ២២ឆ្នាំ រស់នៅរាជធានីភ្នំពេញ ដែលបានទៅលេងរមណីយដ្ឋានភ្នំរាបជាមួយមិត្តរួមថ្នាក់ បាននិយាយថា “នៅពេលសំរាកពីការងាពួកគេតែងតែណាត់គ្នាទៅលេងនៅទីនោះតែម្តង ហើយបានមើលប្រាសាទផង និងញុំាអាហារនៅតាមតូប ដូចជាយើងទិញមាន់ ត្រីអាំង និងសម្លរស្ងោរ ដែលយើងកុម្ម៉ង់ម្ចាស់តូបគឺនឹងលើកយកមកអោយហើយ។ តែមាន់ហាក់ថ្លៃជាងថ្ងៃធម្មតាបន្ដិច គឺមាន់មួយ៣ម៉ឺនរៀល ដែលថ្ងៃធម្មតាអីមិនដល់នឹងទេ តែធ្វើម៉េចបើថ្ងៃនេះជាថ្ងៃបុណ្យទានអីចឹងទៅហើយ បើមិនញុំាមិនកើតអី។

អ្នកលក់មាន់ម្នាក់ដែលមិនមានតូបទេ ហើយកំពុងឈរចៀនមាន់នៅខាងត្បូងប្រាសាទវិហារសួគ៌បាននិយាយថា “ថ្ងៃនេះខ្ញុំលក់មាន់ដាច់ខុសពីថ្ងៃធម្មតា ព្រោះថា ថ្ងៃនេះជាថ្ងៃអាទិត្យទៀត ដូច្នេះហើយភ្ញៀវមកលេងច្រើន គិតត្រឹមម៉ោង១២ថ្ងៃត្រង់នេះ ខ្ញុំលក់មាន់អស់១៥ហើយ។

អ្នកនាង នឹម ដែលជាអ្នកលក់មាន់រូបនេះបន្តថា “ខ្ញុំលក់មាន់គឺមិនបានថ្លៃដូចម្ចាស់តូបគេទេ គឺខ្ញុំលក់មួយតែ២ម៉ឺន ឬ២៥០០០រៀលប៉ុណ្ណោះ ព្រោះអីយើងអត់មានតូបឲ្យគេអង្គុយ ដូច្នេះអ្នកទិញគាត់ត្រូវជួលតូបទៀត ហើយអ្នកមានតូបគេអត់គិតលុយថ្លៃតូបទេ តែគេគិតជាមួយម្ហូបរួចជាស្រេចហើយ។

គួរបញ្ជាក់ដែរថា ភ្នំប្រសិទ្ធិ៍គឺមានភ្នំពីរ ដែលនៅទន្ទឹមគ្នាខ័ណ្ឌដោយជ្រលងភ្នំនៅខេត្តកណ្ដាល និងម្ខាងទៀតនៅខេត្តកំពង់ស្ពឺ។ ក្នុងចំណោមភ្នំទាំងពីរនេះ ភ្នំខាងលិចមិនសូវមានប្រវត្តិរឿងទេ។ ចំណែកភ្នំខាងកើតវិញគឺមានរឿងរ៉ាវទាក់ទងនឹងប្រវត្តិសាស្ត្រក្នុងរឿងសាសនាច្រើន ដែលមានរូបសំណាកព្រះចូលនិព្វានមួយយ៉ាងធំ និងរឿងរ៉ាវទាក់ទងទៅនឹងពង្សាវតារប្រវត្តិស្ដេចខ្មែរ។ នៅភ្នំប្រសិទ្ធិ៍នេះ ក៏មាននៅសល់ប្រាសាទបុរាណមួយមុនសម័យអង្គរផងដែរ។