ភ្នំពេញឈរនៅលេខរៀងទី៣ ជាទីក្រុងថ្លៃបំផុតក្នុងការរស់នៅ ក្នុងតំបន់អាស៊ាន

0
933

ភ្នំពេញ ដែលជារាធានីនៃប្រទេសកម្ពុជា បានឈរនៅលំដាប់លេខរៀង ៣ ជាប់ជាទីក្រុង​ថ្លៃបំផុត​សម្រាប់​ប្រជាជនចំណាយក្នុងការ​រស់នៅ នេះបើយោងតាមការចេញផ្សាយព័ត៌មាន របស់គេហទំព័រ livingasean។

យោងតាមការស្ទង់មតិមួយនៅក្នុងឆ្នាំ ២០១៧នេះ ទីក្រុងសិង្ហបុរី រដ្ឋធានីនៃ ប្រទេសសិង្ហបុរី ជាប់​ជារដ្ឋធា​នី ថ្លៃបំផុតសម្រាប់ប្រជាជនចំណាយក្នុងការរស់នៅ ក្នុងតំបន់អាស៊ាន ដែលទទួលបានពិន្ទុ ៨៥ លើ ២០០ ទៅលើចំណាយក្នុងការរស់នៅ (Cost of living)។

ចំណែកទីក្រុងថ្លៃបំផុតលេខ២ គឺទីក្រុងបាងកក ប្រទេសថៃ ហើយទីក្រុងឈរនៅលេខរៀងទី៣ គឺ ទីក្រុង​ភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។

ចំពោះទីក្រុងភ្នំពេញ ដែលបានជាប់ជាទីក្រុងថ្លៃបំផុតលំដាប់លេខ៣ក្នុងតំបន់អាស៊ាននេះ ទទួលបាន​ ពីការស្ទង់មតិ ៥១.១៦ លើ ២០០ ទៅលើការចំណាយក្នុងការរស់នៅ, ១៩.៧១ទៅលើការជួល, ៣៥.៣២ លើការចំណាយក្នុងការរស់នៅបួកជាមួយ ការជួល, ៥៤.៩០ លើគ្រឿងទេស, ២៤.៣៧ លើតម្លៃ ភោជនីយដ្ឋាន និង ២១.៥១ លើតម្លៃទំនិញក្នុងស្រុកជាដើម។

យោងតាមការស្រាវជ្រាវ បានបង្ហាញថា ការចំណាយក្នុងការរស់នៅ​របស់​រដ្ឋធានី​/រាជធានី​នៃបណ្ដា​ប្រទេស​ក្នុងតំបន់អាស៊ានគឺនៅមានកម្រិតទាប បើយើងប្រៀងធៀប​ជាមួយ​ការចំណាយ​ក្នុងការ​រស់​នៅនៃទី​ក្រុងនៅបណ្ដាប្រទេសអឺរ៉ុប។

ទីក្រុង Gevena របស់ប្រទេសស្វីស ជាប់ជាទីក្រុងថ្លៃបំផុតក្នុងការរស់នៅ ដែលទទួលបានពិន្ទុ រហូត​ដល់​១៣២.៧៩ លើ ២០០៕