
ខេត្តកំពត ៖ ភ្នំសេដាឱន ឬភ្នំក្បាលរមាស ស្ថិតនៅភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ។ ភ្នំនេះបច្ចុប្បន្នកំពុងពេញនិយមពីអ្នកទេសចរបរទេសទាំងប្រុសទាំងស្រីនាំគ្នាតោងខ្សែ ដោយមានអ្នកចាំតោងឡើងទៅកំពូលភ្នំ និងចុះវិញចូលរូងភ្នំ។

យុវជន ហ៊ូ សោភា អាយុ ២១ឆ្នាំ ជាអ្នកនាំភ្ញៀវទេសចរជនបរទេសឱ្យតោងខ្សែឡើងតាមរូងភ្នំទៅកំពូលភ្នំនិយាយកាលពីពេល ថ្មីៗកន្លងមកថា ភ្នំសេដាឱន ឬភ្នំក្បាលរមាសកំពុងពេញនិយមពីជនបរទេសទៅកម្សាន្ត និងជិះខ្សែយោងតាមរូងភ្នំទៅកំពូល ភ្នំមានកម្ពស់ជាង ៥០ ម៉ែត្រ។ នៅក្នុងរូងភ្នំសំបូរដោយបំណែកប្រាសាទបាក់បែក និងមានរូងបត់បែនជាច្រើន។

ចំណែកស្រី្តឈ្មោះ តន គង់ អាយុ ៥៩ ឆ្នាំ រស់នៅជាប់ជើងភ្នំសេដាឱន ឬភ្នំក្បាលរមាសឱ្យដឹងថា ជារៀងរាល់ឆ្នាំឱ្យតែរដូវ ចូលឆ្នាំថ្មីប្រពៃណីជាតិ អ្នកស្រុកតែងតែនិមន្តព្រះសង្ឃចូលទៅស្រង់ព្រះក្នុងរូងភ្នំ ព្រោះអ្នកស្រុកមានជំនឿយ៉ាងខ្លាំងទៅលើ បារមីថែរក្សាទឹកដីភ្នំក្បាលរមាស។

លោក គង់ ផល្លា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពតថ្លែងថា ភ្នំសេដាឱន ឬភ្នំក្បាលរមាសបានដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ជាតិរួចហើយ ។ បើតាមការស្រាវជ្រាវនិងសិក្សាផ្ទាល់ ខាងជំនាញបានរកឃើងឆ្អឹងសត្វរមាសជាច្រើននៅក្នុងរូងភ្នំ ។ ចំពោះពាក្យថាភ្នំសេដាឱននោះវាគ្រាន់តែជារឿងព្រេងប៉ុណ្ណោះ ។

ភ្នំសេដាឱនជាភ្នំធម្មជាតិដែលក្រៅពីសម្រស់ខាងក្រៅគួរឲ្យចង់គយគន់នៅផ្នែកខាងក្នុងមានរូងបត់បែនគួរឲ្យចង់ចូលលេង កម្សាន្ត ។ ជាពិសេសជនបរទេសសប្បាយរីករាយនឹងការតោងតាមខ្សែឡើងទៅលើកំពូលភ្នំ។

អ្នកនាំភ្ញៀវទេសចរទស្សនាកម្សាន្តនៅទីនោះឲ្យដឹងថាតែងតែមានអ្នកទេសចរទៅកម្សាន្តជាបន្តបន្ទាប់ ជាពិសេសនៅថ្ងៃចុងសប្តាហ៍ ។ គេចង់ឲ្យអ្នកមិនទាន់បានទៅ គួរតែទៅទទួលរសជាតិនៃការកម្សាន្តថ្មីមួយទៀតនៅភ្នំសេដាឱន។

Adventure at Climbodia in Kampot
កីឡាឡើងភ្នំទេសចរណ៍ក្លែមបូឌាអ្នកអាចមករុករករូងភ្នំដ៏ស្រស់ស្អាត និង រីករាយជាមួយទេសភាពដ៏ស្រស់ស្អាតនៃខេត្ត កំពត នៅClimbing up Phnom Kbal Romeas in Kampot overlooking Bokor,the ocean, salt fields and countryside.
Gepostet von Climbodia am Mittwoch, 13. Februar 2019