មកដល់ពេលនេះ ម្រេចកម្ពុជាត្រូវបានដាំដុះលើផ្ទៃដីជិត៧ពាន់ហិចតា ប្រមូលផលបានជាង២ម៉ឺនតោនជារាល់ឆ្នាំ

0
4010

Image result for cambodia pepperក្នុងពិធីបិទវេទិកាម្រេច លើកទី២ កាលពីថ្ងៃ ២៤ ខែមេសា ឆ្នាំ២០១៨ ម្សិលមិញនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញសុទិដ្ឋិនិយមថា បើទោះតម្លៃម្រេចខ្មែរមានការប្រែប្រួល ប៉ុន្តែនៅតែរក្សាបានចំណែកទីផ្សារក្នុងតំបន់ និងពិភពលោក។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា បច្ចុប្បន្នក្រសួងពាណិជ្ជកម្ម កំពុងសហការជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីរៀបចំរចនាសម្ព័ន្ធដឹកនាំ និងបណ្តាញផ្គត់ផ្គង់ច្បាស់លាស់ ជាមួយគោលនយោបាយសមស្រប សំដៅធានាអភិវឌ្ឍន៍វិស័យម្រេចកម្ពុជាប្រកបដោយនិរន្តរភាព ហើយនៅឆ្នាំខាងមុខ វិស័យនេះនឹងកាន់តែរឹងមាំឡើងៗ ប្រហាក់ប្រហែលវិស័យស្រូវ/អង្ករ និងដំឡូងមីដែរ។

ម្រេចគឺជាដំណាំដ៏សក្តានុពលរបស់កម្ពុជា ដែលត្រូវបានក្រសួងពាណិជ្ជកម្ម ដាក់បញ្ចូលនៅក្នុងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម (CTIS) ដើម្បីអភិវឌ្ឍន៍សង្វាក់តម្លៃ និងពង្រីកការនាំចេញផងដែរ។

Image result for cambodia pepper farm

ក្នុងនោះក្រសួងពាណិជ្ជកម្មបានរៀបចំគោលនយោបាយអភិវឌ្ឍន៍វិស័យម្រេចតាមរយៈ កិច្ចសម្រួលពាណិជ្ជកម្ម ប្រព័ន្ធកាត់បន្ថយថ្លៃដើមផលិតកម្ម ប្រព័ន្ធឡូជីស្ទីក ជំនួយឥណទាន បច្ចេកទេសដាំដុះថែទាំ និងការកសាងទំនុកចិត្តលើទីផ្សារ រាប់ទាំងប្រព័ន្ធសុវត្ថិភាព គុណភាព ស្លាកសញ្ញា និងនិមិត្តសញ្ញាម្រេចខ្មែរជាដើម។

Image result for cambodia pepper

ឯកឧត្តម ប៉ាន សូរស័ក្តិ មានប្រសាសន៍ថា “ខ្ញុំមានជំនឿថា ប្រសិនបើយើងសហការគ្នាធ្វើកិច្ចការទាំងនេះតាមតួនាទី និងទទួលខុសត្រូវស្ថាប័នរៀងខ្លួន វិស័យម្រេចនឹងមានការរីកចម្រើននាពេលដ៏ខ្លីខាងមុខ” ។

គួរបញ្ជាក់ថា បច្ចុប្បន្ន ម្រេចត្រូវបានដាំដុះនៅក្នុងខេត្តចំនួន១៩ លើផ្ទៃដីប្រមាណ ៦,៦៧៨ហិកតា ហើយផ្តល់ទិន្នផលប្រហែលជាង ២ម៉ឺនតោន ក្នុងមួយឆ្នាំ៕