ពលរដ្ឋក្នុងស្រុកកំពង់សៀម រីករាយសប្បាយចិត្តដោយអំពៅឆ្នាំេនះមានតំលៃខ្ពស់

0
1726
Local people in Kampong Siem are happy that this year's sugar cane is high
Local people in Kampong Siem are happy that this year’s sugar cane is high

កំពង់ចាម៖ អំពៅគឺជាប្រភេទដំណាំមួយដែលប្រជាពលរដ្ឋមួយចំនួនក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាមធ្វើការដាំដុះលក់ទៅកាន់ទីផ្សារដើម្បីទទួលបានប្រាក់ចំណូលបន្ថែមក្នុងគ្រួសារក្នុងនោះប្រជាពលរដ្ឋស្ថិតនៅក្នុងឃុំក្រឡា និងឃុំរអាងបាននឹងកំពុងប្រមូលផលអំពៅរបស់ពួកគាត់ដោយចំការអំពៅខ្លះត្រូវបានលក់ម៉ៅជាចំការ ខ្លះលក់ទៅឲ្យឈ្មួញលក់រាយបោះដុំ និងខ្លះទៀតកាប់ពីចំការហើយដឹកទៅដាក់តាំងលក់ដោយខ្លួនឯង។

បើតាមក្រុមប្រជាពលរដ្ឋដែលមានមុខរបរលក់អំពៅ{អំពៅដើម}ស្ថិតនៅទីតាំងជិតរម្មណីយដ្ឋានភ្នំប្រុភ្នំស្រី ក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាមបានឲ្យដឹងថាអំពៅដែលមានទឹករសជាតិផ្អែមឆ្ញុយឆ្ញាញ់នេះគឺត្រូវបានប្រជាពលរដ្ឋជិតឆ្ងាយក្នុងខេត្តកំពង់ចាម ខេត្តព្រៃវែង និងនៅរាជធានីភ្នំពេញបានប្រមូលទិញយកទៅលក់បន្តនៅតាមទីផ្សារនានាហើយអំពៅទាំងនេះភាគច្រើនត្រូវបានប្រជាពលរដ្ឋទិញយកទៅកៀបលក់ជាទឹកអំពៅ និងលក់ជាអំពៅសាង ដោយលក់ក្នុងតំលៃ១ថង់ ឫមួយកែវ៥០០រៀលទៅ១៥០០រៀល។

បើតាមប្រជាពលរដ្ឋដែលមានមុខរបរលក់អំពៅខាងលើបានឲ្យដឹងទៀតថាអំពៅលេខ១ ដោយក្នុង១បាច់ដែលមានចំនួន១០ដើមគឺមានតំលៃ៩ពាន់រៀលទៅ១ម៉ឺនរៀល អំពៅលេខ២គឺមានតំលៃប្រមាណ៥ពាន់រៀល និងអំពៅលេខ៣{ខ្លីឫបាក់}មានតំលៃ១៥០០រៀលទៅ២៥០០រៀល ចំណែកចុងអំពៅដែលកាត់ចោលក៏ត្រូវបានប្រជាពលរដ្ឋ ប្រមូលទិញទុកឲ្យគោក្របីស៊ីដោយក្នុង១បាច់តំលៃ១៥០០រៀល ទៅ២៥០០រៀល សរុបជារួមគឺអំពៅក្នុងឆ្នាំនេះក្នុងខេត្តកំពង់ចាមគឺឡើងថ្លៃខ្ពស់ជាងឆ្នាំកន្លងទៅ២ពាន់រៀលក្នុង១បាច់ៗ៕

ដោយ៖ ហ៊ាង ថាច