តាមការពិតមិនមានករណីលួចកាត់យកដែកនៅក្រោមស្ពានបេឡេទេ

0
987

Image may contain: outdoor and water

ដោយទទួលបានព័ត៌មានពីករណីលួចកាត់យកដែកនៅក្រោមស្ពានបេឡេឫស្សីកែវ នៅព្រឹកថ្ងៃទី៩ខែឧសភាឆ្នាំ២០១៨នេះ ក្រុមវិស្វករមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងវិស្វករការដ្ឋានរបស់ក្រុមហ៊ុន OCIC បានចុះពិនិត្យតួស្ពាននៅទីតាំងកន្លែងកើតហេតុ ឃើញថា មានករណីប្រជាពលរដ្ឋជិះទូកមកយកដែកដែលសេសសល់ពីការសំអាតការដ្ឋាន និងដែកការពារសុវត្ថិភាពការដ្ឋានក្នុងពេលសាងសង់កន្លងមក ដែលការដ្ឋានកំពុងរុះរើសំអាតដឹកចេញ ។ ចំពោះដែកបេឡេតួស្ពានទាំងមូល គឺមិនមានការបាត់បង់ ឬប៉ះពាល់ដល់គ្រោងដែកសំណង់ស្ពានឡើយ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋជ្រាប និងសូមអញ្ជើញធ្វើចរាចរឆ្លងកាត់ជាធម្មតា។​ សូមអរគុណ

Image may contain: sky, bridge, outdoor and waterImage may contain: sky and outdoor