សើចផ្អើលហ្វេសប៊ុក! ភ្ញៀវ​កិត្តិយស​ពិសេសៗចូលរួមមង្គលការដោយមិនបានព្រៀងទុក

0
750

វីដេអូ​សត្វ​គោ​ចូល​រយ​ក្បាល​បណ្ដើរ​គ្នា​ចេញ​ពី​រោង​ការ​មួយ នៅ​ស្រុក​បាធាយ ខេត្ត​កំពង់​ចាម ធ្វើ​ឲ្យ​មនុស្ស​រាប់​ម៉ឺន​នាក់​កំពុង​ផ្ទុះ​សំណើច​មិន​ធម្មតា​ឡើយ។ ម្នាក់​ៗ​ហាក់​ហួស​ចិត្ត​នឹង​សត្វ​គោ មាន​ញី មាន​ឈ្មោល ខ្លះ​មាន​កូន​តូច​ៗ បណ្ដើរ​គ្នា​យ៉ាង​រំភើយ​ហាក់​កំពុង​រីករាយយ៉ាង​ខ្លាំង ​ដែល​បាន​ចូលរួម​ជា​កិត្តិយស​ក្នុង​ពិធី​មង្គល​ការ​នោះ។

​វីដេអូ​ខ្លី​មួយ និង​រូប​៣​សន្លឹក​ត្រូវ​បាន​អ្នក​លេង​ហ្វេស​ប៊ុក​​ម្នាក់​មាន​គណនី​ឈ្មោះ Chantha Kong ថត​បង្ហោះ​លើ​បណ្ដាញ​សង្គម​ត្រឹម​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ មាន​អ្នក​ចូលទស្សនា និង​ចែក​រំលែក​រាប់​ម៉ឺន​ដង ដើម្បី​ចែក​គ្នា​សើច៕

តោះ​ចង់​ដឹង​ភ្ញៀវ​កិត្តិយស​ទាំង​នោះ​ពិសេស​ប៉ុណ្ណា​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖ ​​

Posted by Chantha Kong on Saturday, 10 March 2018