ភ្នំមួយដែលមានឈ្មោះបីនៅខេត្តកណ្តាល​​ ទាក់ទាញភ្ញៀវទេសចរណ៍កុះករ

0
2279

ខេត្តកណ្ដាល៖ ភ្នំឧដុង្ត​ជា​អតីត​រាជធានី​នា​សតវត្សរ៍​ទី ១៧ (ពី​ឆ្នាំ​១៦១៨ ដល់​ឆ្នាំ ១៨៦៦) ហើយ​ត្រូវ​បាន​បោះ​បង់​ចោល​ដោយព្រះបាទនរោត្តម​ នៅ​​ឆ្នាំ​១៩៦៦ ដោយ​​ផ្លាស់​រាជធានី​​ទៅ​​​កាន់​​​រាជធានីភ្នំពេញ​​រហូត​​ដល់​​សព្វថ្ងៃ​​។ ភ្នំ​ឧដុង្ត​​មាន​​ចំងាយ​ប្រមាណ​​៤០​គីឡូម៉ែត្រ​​ពី​​ភាគ​ពាយព្យ​នៃក្រុងភ្នំពេញ​។ ទី​កន្លែង​នេះ​មាន​ការ​ទាក់ទាញ​ជា​ថ្មី បន្ទាប់​ពី​ការ​កសាង ព្រះ​សក្យមុនី​ចេតិយ​​ដ៏​​ធំ​​នៅ​​លើ​​កំពូល​​ភ្នំ​ឧដុង្គ​​ជ្រុង​ខាង​ជើង ដែល​មើល​ទៅ​ឃើញ​ធំ​ខ្ពស់ និង​មាន​ភាពស្រស់​បំព្រង។

ភ្នំ​ឧដុង្ត​ស្ថិត​នៅ​ក្នុង​ឃុំ​ផ្សារដែក និង​​ឃុំភ្នំ​បាតស្រុកពញាឭ ខេត្តកណ្តាល។ ភ្នំ​នេះ​មាន​ឈ្មោះ​បី​គឺ ភ្នំឧដុង្គ ភ្នំ​ព្រះរាជទ្រព្យ និង​ភ្នំ​អដ្ឋរស្ស។ នៅ​លើ​កំពូល​ភ្នំ បើ​​សម្លឹង​​ទៅ​ក្រោម​​ឃើញ​​ទិដ្ឋភាព​​គួរ​ជាទី​​ទស្សនា បី​​ដូច​​ជា​​ខ្លួន​​យើង​កំពុង​​ជិះ​លើ​យន្តហោះ ព្រោះ​​មើល​ទៅ​ឃើញ​​ដើម​ត្នោត ផ្ទះ ស្រែ ចម្ការ របស់​​​អ្នកស្រុក​​ព័ទ្ឋ​ជុំវិញ​​នោះ​​ហើយ​បើ​មើល​ទៅ​លិច​ឃើញ ភ្នំ​ស្ទុងៗ​​​នៅ​ឆ្ងា​យ​សន្លឹម មើល​ទៅ​កើត​ឃើញ ដៃ​ទនេ្លសាប និង​ភូមិ​អ្នក​ស្រុក​កំពង់​ហ្លួង​មើល​ទៅ​ជើង​ឃើញ ភូមិ​វាំង​ចាស់ និង​ផ្សារឧដុង្គ និង​ខាង​ត្បូង​ឃើញ​ផ្លូវ​ជាតិ​លេខ​៥ ទៅ​ភ្នំពេញយ៉ាង​​​វែង​​បី​​ដូច​​ខែ្ស​​ពួរ​មួយ​ចង្វាយ ។

ភ្នំ​ឧដុង្ត​ស្ថិត​នៅ​ក្នុង​ឃុំ​ផ្សារដែក និង​​ឃុំភ្នំ​បាតស្រុកពញាឭ ខេត្តកណ្តាល។ ភ្នំ​នេះ​មាន​ឈ្មោះ​បី​គឺ ភ្នំឧដុង្គ ភ្នំ​ព្រះរាជទ្រព្យ និង​ភ្នំ​អដ្ឋរស្ស។ នៅ​លើ​កំពូល​ភ្នំ បើ​​សម្លឹង​​ទៅ​ក្រោម​​ឃើញ​​ទិដ្ឋភាព​​គួរ​ជាទី​​ទស្សនា បី​​ដូច​​ជា​​ខ្លួន​​យើង​កំពុង​​ជិះ​លើ​យន្តហោះ ព្រោះ​​មើល​ទៅ​ឃើញ​​ដើម​ត្នោត ផ្ទះ ស្រែ ចម្ការ របស់​​​អ្នកស្រុក​​ព័ទ្ឋ​ជុំវិញ​​នោះ​​ហើយ​បើ​មើល​ទៅ​លិច​ឃើញ ភ្នំ​ស្ទុងៗ​​​នៅ​ឆ្ងា​យ​សន្លឹម មើល​ទៅ​កើត​ឃើញ ដៃ​ទនេ្លសាប និង​ភូមិ​អ្នក​ស្រុក​កំពង់​ហ្លួង​មើល​ទៅ​ជើង​ឃើញ ភូមិ​វាំង​ចាស់ និង​ផ្សារឧដុង្គ និង​ខាង​ត្បូង​ឃើញ​ផ្លូវ​ជាតិ​លេខ​៥ ទៅ​ភ្នំពេញយ៉ាង​​​វែង​​បី​​ដូច​​ខែ្ស​​ពួរ​មួយ​ចង្វាយ ។ មាន​ទី​កនែ្លង​បែ្លក​ៗ និង​សម្រាប់​សក្ការ​បូជា មាន​កនែ្លង​សម្រាប់ អង្គុយ​លំហែ​មើល ទេសភាព​​ដ៏​ត្រកាល​​ពី​លើ​កំពូល​ភ្នំ និង មាន​ម្អូប​ចំណី​លក់ ជូន​​ភ្ញៀវ​​ដែល​​បាន ទៅ​​កម្សាន្ត​​នៅ​ភ្នំ​ឧដុង្គ ឬ​អ្នក​ខ្លះ​ហៅថា ភ្នំ​ព្រះរាជទ្រព្យ និង​ខ្លះ​ទៀត​ហៅ​ថា ភ្នំ​អដ្ឋរស្ស ដែល​ទី​នោះ ហើយ​​ជា​​អតីត​​រាជធានី​​នា​សតវត្សរ៍​ទី ១៧ ។ ភ្នំ​នេះ​ជា​ទី​កនែ្លង​សម្រាប់​បញ្ចុះ​សព​នៃ ព្រះ​រាជវង្សានុវង្ស និង​ជា​កនែ្លង​ដែល ព្រះរាជា​​ទ្រង់​​ព្រះ​រាជា​នុញ្ញាត ឲ្យ​សាង​សង់​វត្ត និង ព្រះ​វិហារ ។ ការ​ដែល​គេ​ហៅ “ភ្នំ​ព្រះរាជ​ទ្រព្យ” ដោយ​សារ​ព្រះ​មហាក្សត្រ​ជំនាន់​នោះ​យល់​ថា ភ្នំ​នេះ​មិន​ខ្ពស់​ពេក ហើយ​ស្ថិត​នៅ​កែ្បរ ឧដុង្គ ជា​​រាជ​វាំង​ស្រាប់ ព្រះ​រាជា​ក៏​ទ្រង់​ចាត់​ឲ្យ​សាង​ព្រះ​ចេតិយ​ធំ​ៗ និង​មាន​ចម្លាក់​លម្អ សម្រាប់​​បញ្ចុះ​ព្រះ​បរម​អដ្ឋិ និង ព្រះ​អដ្ឋិ​នៃ​ព្រះរាជ​វង្សានុ​វង្ស ដោយ​ចាប់​សាង​បូជនីយ​ដ្ឋាន​នោះ ដោយ​កម្លាំង​​ព្រះ​រាជ​ទ្រព្យ ផ្ទាល់​ព្រះ​អង្គ​ទើប​សន្មត​ថា” ភ្នំ​ព្រះរាជ​ទ្រព្យ ” ។ បើ​គេ​ធ្វើ​ដំណើរ ឡើង​​លើ​ភ្នំ​តាម​ជណ្តើរ ខាង​ជើង​ដែល​ទើប ធ្វើ​ថ្មី​នោះ​មាន​ចំនួន ៥០៩​កាំ​ដំបូង​នឹង​បាន​ឃើញ ព្រះ​សក្យ​មុនី​ចេតិយ៍​ធំ និង​ស្អាត មាន​កម្ពស់ ៤០​ម៉ែត្រ ។ ព្រះ​សក្យ​មុនី​ចេតិយ ចាប់​បញ្ចុះ​បឋម​សិលា នា​​ថៃ្ង​ព្រហស្បតិ៏ ៩​រោច ខែ​ទុតិយាសាធ ឆ្នាំ​ជូត អដ្ឋស័ក ពុទ្ឋ​សករាជ ២៥៤០ ត្រូវ​នឹង​ថៃ្ង​៨ ខែសីហា ឆ្នាំ​១៩៩៦។