ស្ថានីយបូមទឹក១ មានសមត្ថភាពពិសេសអាចស្រូបទឹកជំនន់ពី ៤ខណ្ឌក្នុងរដូវវស្សា

0
1336
ប្លង់គំរូ ​ស្ថានីយ៍​បូម​ទឹក​បឹង​ទំពុន

ភ្នំពេញ ៖ រដូវវស្សាមកដល់ ​រដ្ឋបាល​រាជធានី​ភ្នំពេញ កំពុង​ញាប់ដៃញាប់ដៃសាង់សង់​បន្ថែម​ស្ថានីយ​បូម​ទឹក​ថ្មី​មួយ​ទៀត​ដើម្បី​កាត់​បន្ថយ​ទឹកជន់​លិច​នៅ​តំបន់​បឹង​ទំពុន​ និង​តំបន់​ស្ទឹង​មាន​ជ័យ​ ដែល​ស្ថានីយ​នេះ ​​អាច​ទទួល​ទឹក​ពី ៤ខណ្ឌ គឺ ​​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ខណ្ឌ​សែនសុខ​ ខណ្ឌ​ទួលគោក​ និង​ខណ្ឌ​មានជ័យ​។​​

ស្ថានីយ​បូម​ទឹក​ថ្មី ដែល​មាន​សមត្ថភាព​បូម​ទឹក ​៦ម៉ែត្រគូប ក្នុង​១វិនាទី ​ឈ្មោះ​ថា ​ស្ថានីយ៍​បូម​ទឹក​បឹង​ទំពុន ស្ថិត​នៅ​ក្នុង​ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​។​​

គួរជម្រាបថា ​ស្ថានីយ៍​បូមទឹក​ធំៗនៅ​ភ្នំពេញ​បច្ចុប្បន្ន​បើក​​ដំណើរ​ការ​មាន​ដូចជា​៖

១. ស្ថានីយ៍បឹង​ត្របែក​នៅខណ្ឌ​ចំការមន​

២. ស្ថានីយ​ទួលគោក​ ១

៣. ស្ថានីយទួលគោក ២

៤. ស្ថានីយ​ព្រែក​បារាំង ​នៅ​ខណ្ឌច្បារ​អំពៅ​

៥. ស្ថានីយបូមទឹក បុរី១០០ខ្នង នៅខណ្ឌសែនសុខ

​៦. ស្ថានីយ​បូម​ទឹកលូ៥ ផ្លូវ​វេង​ស្រេង ​៕​