អង្គការមួយបញ្ជ្រាបចំណេះដឹង ពីផលលំបាក នៃការប្រើប្រាស់គ្រឿងស្រវឹងដល់សិស្សវិទ្យាល័យ

0
648

(ភ្នំពេញ)៖ ដើម្បី បញ្ជ្រាប ចំណេះដឹង ពី ផល លំបាក នៃ ការ ទទួលទាន គ្រឿង ស្រវឹង សម្រាប់ សិស្សានុសិស្ស ដែល ស្ថិតក្នុង វ័យ សិក្សា និង ពុំទាន់ គ្រប់ អាយុ អង្គការ Asia Pacific International Wine and Spirits Alliance (APIWSA) ដែលជា ផ្នែក មួយ នៃ យុទ្ធនាការ DrinkSafe4KH បានដាក់ ចេញ នូវ គម្រោង មួយ ឈ្មោះថា «Smashed Project» ដែល គម្រោង នេះ ជា កម្មវិធី អប់រំ ស្ដីពី ការ ដាស់តឿន យុវជន អំពី គ្រោះថ្នាក់ នៃ ការ ពី ទទួលទាន គ្រឿង ស្រវឹង។

គម្រោង «Smashed Project» ឧបត្ថម្ភ ដោយ អង្គការ APIWSA បានបង្ហាញ ពី ភាពជោគជ័យ ដ៏ ល្អប្រសើរ ក្នុង ការជួយ ពង្រឹងស្មារតី និង អប់រំ សិស្សានុសិស្ស ឲ្យ យល់ដឹង ពី ផលប៉ះពាល់ អវិជ្ជមាន នៃ ការ ពិសា គ្រឿង ស្រវឹង ដែល មិនទាន់ គ្រប់ អាយុ និង ការ ទទួលទាន ដោយ មិនមាន ភាព ទទួលខុសត្រូវ។

គម្រោង «Smashed Project» ជា កម្មវិធី មួយ ដែល បង្ហាញ ពី ការសម្ដែង ពី ទិដ្ឋភាព សង្គម នាពេល បច្ចុប្បន្ន បង្ហាញ ពី ឈុត ឆាក នៃ ភាព ទុក្ខព្រួយ, ការឈឺចាប់ និង ការបាត់បង់ ព្រមទាំង ផល លំបាក នានា នៃ ការប្រើប្រាស់ គ្រឿង ស្រវឹង។ ឈុត ឆាក ក្នុងការ សម្ដែង បានបង្ហាញ ពី តួអង្គ ឬ មនុស្ស ជាទី ស្រ ទ្បា ញ់រ បស់ ពួកគេ បើកបរ យានជំនិះ ក្រោម ឥទ្ធិពល គ្រឿង ស្រវឹង និង បាន ជួប គ្រោះថ្នាក់ យ៉ាង អាណោចអាធ័ម។

យោងតាម អង្គការ APIWSA ឲ្យ ដឹងថា បន្ទាប់ពី បាន ចូលរួម ក្នុង គម្រោង Smashed នេះ ឃើញថា មាន សិស្ស ដល់ ទៅ៣៣% បង្ហាញ ពី ភាពជឿជាក់ ការយល់ដឹង និង គ្រោះថ្នាក់ ជាច្រើន ដែល កើតចេញពី ការទទួល ទាន គ្រឿង ស្រវឹង, ការ ពិសា គ្រឿង ស្រវឹង នៅ វ័យក្មេង ពេក។ ដោយឡែក សិស្ស ចំនួន១៥%ទៀត បានបង្ហាញ ពី ការប្ដេជ្ញា ក្នុងការ បង្កើន ការប្រុងប្រយ័ត្ន, ទំនួល ខុសត្រូវ ក្នុងការ ពិសា គ្រឿង ស្រវឹង នេះ។

លោកគ្រូ-អ្នកគ្រូ ទាំងអស់ បាន សំដែង ការពេញចិត្ត ចំពោះ កម្មវិធី ផ្សាយ របស់ គម្រោង Smashed ព្រោះ គម្រោង នេះ បានផ្ដល់ ប្រសិទ្ធភាព ការយល់ដឹង និង បានស្នើ ស្នើសុំ ឲ្យ មានការ រៀបចំ កម្មវិធី នេះ ម្តងទៀត នៅ សាលារៀន របស់ ពួកគាត់ ផ្ទាល់ នៅ ឆ្នាំក្រោយ។

គម្រោង «Smashed Project» បានធ្វើ ឲ្យ សិស្ស នុ សិស្ស ជាច្រើន យល់ដឹង ពី ផលប៉ះពាល់ នៃ គ្រឿង ស្រវឹង ហើយ ពួកគេ ឲ្យ ដឹងថា ពួកគេ បាន យល់ដឹង ច្រើន ពី កត្តាផ្សេងៗ ដែល បង្ករ ឲ្យ មាន គ្រោះថ្នាក់ ចរាចរណ៍, ការប្រើប្រាស់ ហិង្សា ជាដើម ដែល បណ្ដាលមកពី ការប្រើប្រាស់ គ្រឿង ស្រវឹង នេះឯង។

ការបើកបរ ស្ថិតក្រោម ឥទ្ធិពល គ្រឿង ស្រវឹង ជា បុព្វហេតុ ចំបង បណ្តាល ឲ្យ មានការ ប៉ះទង្គិច និង ឧបទ្ទវហេតុ នៅ កម្ពុជា គ្រោះថ្នាក់ ចរាចរណ៍ មាន ភាព ធ្ងន់ធ្ងរ ច្រើនជាង ជំងឺគ្រុនចាញ់, គ្រុនឈាម, ជំងឺអេដស៍ និង គ្រោះថ្នាក់ គ្រាប់មីន រួមបញ្ចូល គ្នា ដល់ ទៅ៩ដង ឯណោះ។ យោងតាម ទិន្នន័យ ជាតិ ឲ្យ ដឹងថា ឆ្នាំ២០១៥មាន មនុស្ស ជាង ២,២០០នាក់ ស្លាប់បាត់ បង់ជីវិត និង មនុស្ស លើស៥,៤០០នាក់ រងរបួស ធ្ងន់ធ្ងរ ដោយសារ ការប៉ះទង្គិច គ្នា រវាង យានជំនិះ និង ទោចក្រយានយន្ត ពិសេស អ្នកបើកបរ វ័យក្មេង ដែលមាន គ្រោះថ្នាក់ បណ្ដាលមកពី ការប្រើប្រាស់ គ្រឿង ស្រវឹង។

សូមបញ្ជាក់ថា យុទ្ធនាការ DrinkSafe4KH របស់ អង្គការ APIWSA ត្រូវបាន បង្កើតឡើង ក្នុង ឆ្នាំ២០១៦ បង្កើតឡើង ដើម្បី លើ កម្ពស់ ការយល់ដឹង ពី ផលប៉ះពាល់ នៃ ការប្រើប្រាស់ គ្រឿង ស្រវឹង ក្នុងពេល បើកបរ និង គាំទ្រ ដល់ កម្មវិធី សុវត្ថិភាព ចរាចរណ៍ ផ្លូវគោក និង គាំទ្រ ដល់ រាជរដ្ឋាភិបាល កម្ពុជា ក្នុងការ ខិតខំ បង្កើន សុវត្ថិភាព ចរាចរណ៍ ជូន ពលរដ្ឋ កម្ពុជា ផងដែរ៕