តំបន់ទេសចរណ៍ធម្មជាតិ និងកែឆ្នៃ១លាក់ខ្លួននៅកំពង់ស្ពឺ កំពុងទាញទេសចរណ៍ទៅកម្សាន្ត

0
101

ខេត្តកំពង់ស្ពឺ ជាខេត្តមួយក្នុងចំណោម ២៥ រាជធានីខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ហើយជាខេត្តច្រកផ្លូវឆ្លងកាត់ភ្នំពេញ កំពង់សោម ពុំសូវមានអ្នកស្គាល់។ ហើយបើគេស្គាល់ខេត្តនេះ គេតែងនិយាយថាជាខេត្តក្រទ្រព្យ និងចំណេះវិជ្ជា តែផ្ទុយទៅវិញក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឲ្យជីវភាពប្រជាពលរដ្ឋក្នុងខេត្តមួយនេះ បានប្រែក្លាយជាប្រជាពលរដ្ឋរស់នៅក្នុងជីវភាពស៊ីវិល័យ តាមរយៈបង្ខិតសាលារៀនដល់ជណ្ដើរផ្ទះ អចលនវត្ថុឡើងថ្លៃ ដោយសាររោងចក្រសហគ្រាស តូចធំមានរហូតដល់ទៅប្រមាណជាង ៧០០០ កន្លែង ដោយស្រូបយកកម្លាំងពលកម្មប្រមាណជាង ១៣ ម៉ឺននាក់។

ដោយកត្តាទាំងអស់ខាងលើ យើងឃើញថាតំបន់ទេសចរណ៍ ប្រមាណជា ១៨ កន្លែង ក្នុងនោះក៏មានតំបន់ទេសចរណ៍កែច្នៃមាន ៥ កន្លែង តំបន់ទេសចរណ៍ធម្មជាតិមាន ៨ កន្លែង និងតំបន់កសិទេសចរណ៍មានចំនួន ៥ កន្លែង ដែលកំពុងពេញនិយម និងស្រូបយកភ្ញៀវទេសចរ មកកម្សាន្តយ៉ាងច្រើនកុះករ ក្នុងមួយថ្ងៃៗ។ ពិសេសនៅថ្ងៃថ្ងៃចុងសប្តាហ៍ ដែលជាហេតុធ្វើឲ្យមានចំណូលសម្រាប់ប្រជាសហគមន៍រស់នៅជិតតំបន់ទាំងអស់នោះ។ជាក់ស្ដែងប្រជាពលរដ្ឋរស់នៅក្នុងភូមិអូរស្វាយ និងភូមិស្លា ស្ថិតនៅក្នុងឃុំស្រង់ ស្រុកគងពិសី កំពុងទាញយកផលចំណេញអំពីការលក់ម្ហូបអាហារ ភេសជ្ជៈ ជួលទូក ជួលកូនទាទឹក ជួលពោងកង់ឡាន ផ្ញើកង់ ម៉ូតូ រថយន្ត និងសេវាកម្មផ្សេងៗទៀត សម្រាប់ចូលរួមលើកកម្ពស់ជីវភាពសង្គមគ្រួសារ និងកាត់បន្ថយបានយ៉ាងច្រើន ពីការចំណាកស្រុក។ ហើយតំបន់ទេសចរណ៍ ដែលភ្ញៀវទៅលេងមិនដាច់សូរ ក្នុងចំណោមតំបន់ទេសចរណ៍ទាំង ១៨ កន្លែងនោះ គឺតំបន់ទេសចរណ៍អូរស្វាយ ឋិតក្នុងឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ បើគេធ្វើដំណើរចេញពីសាលាស្រុកគង់ពិសី ប្រមាណជា ៧ គីឡូម៉ែត្រ តែប៉ុណ្ណោះតាមផ្លូវលេខ ១៤៣ គេនឹងទៅដល់ទីនោះ៕