ត្រៀមខ្លួនហើយឬនៅ? សល់តែមួយថ្ងៃទៀតទេ ដល់បុណ្យភូមិហើយ។ ត្រៀមលេងល្បែងប្រជាប្រិយ រាំចង្វាក់ប្រជាប្រិយ មើលរបាំ មើលល្ខោន នៅបុណ្យភូមិទាំងអស់គ្នា។ គ្រាន់តែនឹកឃើញក៏រំភើបញ័រខ្លួនបន់ឲ្យតែដល់ឆាប់ៗតែម្ដង។
ចំណែកឯទីតាំងវិញងាយស្រួលរកបំផុត គឺនៅវត្តគោកអំម្ពិល ផ្លូវ៦០ម៉ែត្រ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បុណ្យភូមិដ៏សប្បាយរីករាយនេះមានដល់ទៅ៣ថ្ងៃឯណោះ ចាប់ពីថ្ងៃទី ០៦ រហូតដល់ថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៨។