
បន្ទាយមានជ័យ : ក្រុមការងារ មួយ របស់ សមាគមន៍ នារី កម្ពុជា ដើម្បី សន្តិភាព និង អភិវឌ្ឍន៍ ខេត្តបន្ទាយមានជ័យ កាលពី ថ្មីៗ នេះ បានចាប់ផ្តើម ជួសជុល សម្រួល គ្រឹះ ប្រាសាទបុរាណ មួយ ដែល ទើប រកឃើញ នៅក្នុង អាង ជើងគ្រុះ ជា អាង បូរាណ ហើយ ត្រូវបាន កសាង ពង្រីក នៅ ជំនាន់ កម្ពុជា ប្រជាធិបតេយ្យ ក្នុងភូមិ គោក សំរោង លិច ឃុំ បន្ទាយឆ្មារ ស្រុក ថ្មពួក ខេត្តបន្ទាយមានជ័យ ។
ក្រុមការងារ បាន ប្រាប់ កាសែត រស្មី កម្ពុជា ថ្ងៃទី ១៧ ធ្នូ ថា លោកស្រី ឧកញ៉ា ម៉ៅ ម៉ា ល័យ កែ គឹមយ៉ាន ប្រធានកិត្តិយស់ សមាគម ន៍ នារី កម្ពុជា ដើម្បី សន្តិភាព និង អភិវឌ្ឍន៍ ខេត្តបន្ទាយមានជ័យ លោកស្រី សុង ផល្លី ន និង ក្រុមការងារ អ ញ្ចើ ញ ពិនិត្យ ទីតាំង គ្រឹះ ប្រាសាទសំរោង ( គ្រឹះ បុរាណ ) ស្ថិតនៅ ចំណុច ក្នុង អាង ជើង គ្រឹះ ឃុំ បន្ទ យ ឆ្មារ ស្រុក ថ្មពួក ខេត្តបន្ទាយមានជ័យ ។
ក្រុមការងារ បន្តថា បំណង របស់ លោកស្រី គឺ ដើម្បី ធ្វើ ផ្លូវ ចូល អោយដល់ ទីតាំង គ្រិះ បុរាណ នេះ ឲ្យ ភ្ញៀវ ពី ឆ្ងាយ និង អ្នកភូមិ អាច ចូលទៅ មើល គ្រឹះ ប្រាសាទ ដែល កម្រ នឹងមាន អ្នកណា បានឃើញ និង ទៅដល់ មួយ នេះ បាន ។
សូមបញ្ជាក់ថា ជើងគ្រុះ មានន័យថា “ ជើង ឬ វ័ណ្ឌ កំណល់ ក្រោម នៃ ប៉ោត ឈើ សម័យបុរាណ ៕