អ្នកប្រកបមុខរបរដាល់អំបុកក្នុងស្រុកស្វាយជ្រំសង្ឃឹមទទួលបានចំណូលច្រើននៅឆ្នាំនេះ

0
636

ពលរដ្ឋជាអ្នកប្រកបមុខរបរដាល់អំបុកជាង ១០០គ្រួសារនៅក្នុងស្រុកស្វាយជ្រំរីករាយនៅពេលខែអកអំបុកជិតមកដល់ជាពិសេសត្រៀមអកអំបុកនូវថ្ងៃ ០៩វិច្ឆិកាខាងមុខនេះដែលមានអ្នកកុម៉ង់អំបុកច្រើនដោយគ្មានកំណត់គឺមានប៉ុន្មានគេទិញយកទាំងអស់។

បើតាមអ្នកដាល់អំបុកលក់ឈ្មោះ ម៉ៅ ផា ភេទស្រីអាយុ ៣៥ឆ្នាំ នៅភូមិ ដូនលែប ឃុំ គោកព្រីង ស្រុក ស្វាយជ្រំបានឲ្យដឹងថា នៅថ្ងៃអកអំបុកគឺគរកុម៉ង់ទិញ២ពាន់កំប៉ុងហើយនៅថ្ងទី២វិច្ឆិកាលោកជំទាវ ម៉ែន សំអន ប្រមូលទិញអំបុក២៦គ្រួសារក្នុង១គ្រួសារអំបុក១៨០កំប៉ុងសម្រាប់អកថ្ងៃ៩វិច្ឆិកា២០១៩។

ប្រជាពលរដ្ឋអ្នកដាល់អំបុកនៅតាមដងផ្លូវជាតិលេខ១ស្ថិតនៅភូមិដូនលែបឃុំគោកព្រីង២៦គ្រួសារភូមិគោកកណ្តោល៤៦គ្រួសារភូមិធ្លក និងភូមិភូមិក្រោលគោឃុំក្រោលគោ៣៩គ្រួសារផលិតអំបុកក្នុង១ថ្ងៃក្នុង១គ្រួសារផលិតបាន៤០០ទៅ៥០០កំប៉ុងហើយអំបុក១គីឡូ១ម៉ឺនរៀល។

ចំពោះស្រូវគេយកមកដាល់ជាអំបុកគឺទិញស្រូវសែនករអូបក្នុង១គីឡូតម្លៃ១៥០០រៀនស្រូវមកពីស្វាយអន្ទរខេត្តព្រៃវែងនិងខេត្តកំពង់ធំ ដោយមានមានឈ្មួញនៅកអណ្តើកជាអ្នកប្រមូលទិញស្រូវយកមកផ្គត់ផ្គង់រាល់ថ្ងៃទាំង១២ខែ។

ហើយនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញទិញ៦០០កំប៉ុងនិងអ្នករាជធានីភ្នំពេញគេកុម៉ង់ទិញអកនៅថ្ងៃ៩វិច្ឆិការដែរគឺ១ម៉ឺនកំប៉ុង។ ក្នុងមួយគ្រួសារត្បាល់១ គឺប្រើកម្លាំង២នាក់ផលិតអំបុកក្នុងមួយថ្ងៃបាន៥តៅស្រូវឬស្មើអំបុក៤០០ទៅ៥០០កំប៉ុង។ហើយនៅឃុំក្រោលគោក្រុមការងារថ្នាក់ជាតិចុះជួយឃុំក្រោលគោ កុម៉ង់ទិញអំបុក៤ពាន់កំប៉ុងសម្រាប់ចែកឲ្យប្រជាពលរដ្ឋឃុំក្រោលគោអកថ្ងៃ ៩វិច្ឆិកា។

ចំណែកម៉ាស៊ីននិងត្បាល់សម្រាប់ដាល់អំបុកស្វ័យប្រវត្តមួយគ្រឿងតម្លៃ១២០០ដុល្លារ។ហើយតាមមន្ទីរនានាក្នុងខេត្តក៏មានកុម៉ង់អំបុកច្រើនដែរដូច្នេះនៅថ្ងៃ៩វិច្ឆិកាគឺមានពិធីអកអំបុកដើម្បីសន្តិភាពច្រើនណាស់គ្រប់មន្ទីរនិងគ្រប់ស្ថាបន័រដ្ឋនិងប្រជាពលរដ្ឋគណបក្សប្រជាជនកម្ពុជាគឺត្រៀមអកអំបុកសាមគ្គិទាំងអស់គ្នា។ដើម្បីឆ្លើយតបការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលដែលប្រកាសយកថ្ងៃ៩វិច្ឆិកាដែលជាថ្ងៃបុណ្យឯករាជជាតិជាទិវាអកអំបុកទូទាំងប្រទេស ការពារជាតិសាសនាព្រះមហាក្សត្រ ដូច្នេះខេត្តស្វាយរៀងពិតជាគាំទ្រអំបុកខ្មែរជាពិសេសគាំទ្រការទទូលទានអំបុកទូទាំងប្រទេសជាមួយរាជរដ្ឋាភិបាល ៕

អត្ថបទ៖ ចាន់ ផល្លី