បាត់ដំបង៖ ទឹកធ្លាក់អូរជាំ គឺជារមណីយដ្ឋានធម្មជាតិដែលស្ថិតនៅប៉ែកខាងលិចឆៀងខាងត្បូងទីរួមខេត្ដបាត់ដំបងមានចំងាយ៨០គីឡូម៉ែត្រពីទីរួមខេត្ដក្នុងភូមិអូជាំលើ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។ ភ្ញៀវទេសចរអាចធ្វើដំណើរតាមផ្លូវជាតិលេខ ៥៧ទៅកាន់ស្រុកសំឡូតហើយឆ្ពោះទៅកាន់ទឹកធ្លាក់តែម្តង។
ទឹកធ្លាក់អូរជាំ ត្រូវបានរកឃើញក្នុងឆ្នាំ២០០៣ ដោយប្រជាជនដែលទៅរស់នៅទីនោះ។ ដល់ឆ្នាំ២០០៧ ក៏មានប្រជាជនចូលទៅលេងទីនោះតែឃើញរឿងចំលែកមួយគឺទឹកធ្លាក់ដែលមើលឃើញនោះថតអត់ជាប់ បើតាមជំនឿប្រជាជននៅទីនោះគាត់ថាទឹកធ្លាក់នោះមានអ្នកតាកាន់។
រហូតមកដល់ចុងឆ្នាំ២០១៣ មានមន្ត្រីបរិស្ថាន និងសហគមន៍មួយឈ្មោះសហគន៍តំបន់ការពារធម្មជាតិអូជាំបានសហការគ្នារៀបចំផ្លូវចូលទៅក្នុងរមណីយដ្ឋានទឹកធ្លាក់អូជាំនេះ។ ទឹកធ្លាក់នេះមានរយៈកំពស់ ៣០ម៉ែត្រដែលហ៊ុំព័ទ្ធដោយផ្ទាំងថ្មធំៗ និងមានត្រពាំងមួយដែលជាប្រភពទឹកហូរមកកាន់ទឹកធ្លាក់នេះ។
ផ្លូវឡើងទៅកាន់រមណីយដ្ឋានមានលក្ខណៈពិសេសជាច្រើនដូចជា មានព្រៃព្រឹក្សា ជ្រលងដងអូរ ផ្ទាំងថ្មនិងទឹកធ្លាក់ជាបណ្តាក់ៗ ចាប់ពីជើងភ្នំរហូតដល់កំពូលភ្នំដែលបង្កលក្ខណៈអោយសប្បាយដល់ភ្ញៀវទេសចរមកទស្សនា និងឡើងទៅលើភ្នំបានយ៉ាងងាយ ដោយថ្មើរជើង។
ពេលទៅដល់ជើងភ្នំ យើងសង្កេតឃើញផ្ទាំងថ្មធំ ហាក់ដូចជាជញ្ជាំងនៃនាវាដ៏ធំមួយ នៅកណ្ដាលទីស្មសាន រំលេចដោយសំរស់ ស្រស់ត្រកាល និងបង្កប់នូវអាថ៌កំបាំងដ៏សន្ធឹកសន្ធាប់នាអតីតកាលសម័យអង្គរ ដែលជារមណីយដ្ឋានមួយក្នុងចំណោមរមណីយដ្ឋានជាច្រើននៅខេត្ដសៀមរាប។
បច្នុប្បន្ន រមណីយដ្ឋានភ្នំគូលែនបានទទួល ស្វាគមន៍ ភ្ញៀវទេសចរ ជាតិ និងអន្ដរជាតិ យ៉ាងច្រើន ជារៀងរាល់ថ្ងៃ និងមានប្រជាពលរដ្ឋមកពីទីជិតទីឆ្ងាយៗ តាំងលំនៅដ្ឋាន ប្រកបអាជីវកម្ម កសិកម្ម យ៉ាងច្រើនកុះករ៕