ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ការដ្ឋានស្ពានបេឡេឫស្សីកែវ សម្រេចបាន ៦០% ហើយ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។

តាមប្រភពដដែលបញ្ជាក់ថា ការដ្ឋានសាងសង់កំពុងស្ទូចដំឡើងគ្រោងដែកតួស្ពាន និងកម្រាលស្ពានឆ្លងកាត់ទន្លេសាប។ ក្នុងនោះក្រសួងក៏បានសំណូមពរដល់ ម្ចាស់ជលយានយន្តដែលធ្វើដំណើរឆ្លងកាត់ទីតាំងការដ្ឋាន សូមបើកបរជលយានយន្តបន្ថយល្បឿនឲ្យបានយឺតបំផុត ដើម្បីកាត់បន្ថយទឹករលក និងយកចិត្តទុកដាក់ខ្ពស់ពីសុវត្ថិភាពការដ្ឋាន។
សូមជម្រាបថាស្ពាននេះ មានប្រវែង ៥០៦ ម៉ែត្រ ទទឹង ១២ម៉ែត្រ ភ្ជាប់ពីខណ្ឌឫស្សីកែវ និងខណ្ឌជ្រោយចង្វារ សម្រាប់ជួយសម្រួលចរាចរណ៍ដែលកំពុងកកស្ទះនៅស្ពានជ្រោយចង្វា៕

