ឆ្នាំនេះមិនមានព្រឹត្តការណ៏អង្គរសង្រ្កាន្ដនោះទេ

0
1166

សៀមរាប៖ បុណ្យចូលឆ្នាំខ្មែរឆ្នាំនេះខេត្តសៀមរាប សហការជាមួយស.ស.យ.ក នឹងរៀបចំត្រឹមតែព្រឹត្ដិការណ៏សៀមរាបសង្រ្កាន្ដ ថ្នាក់ខេត្ដ ជំនួសព្រឹត្តការណ៏អង្គរសង្រ្កាន្ដ។

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសសន្និបាតបូកប្រចាំឆ្នាំរបស់រដ្ឋបាលខេត្ដសៀមរាប ឯកឧត្ដម ទៀ សីហា អភិបាលខេត្ដសៀមរាប បានបញ្ជាក់ឱ្យអ្នកសារព័ត៌មានថា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំ២០១៩នេះ អាជ្ញាធរខេត្ដ សៀមរាប នឹងមិនមានរៀបចំព្រឹត្ដិការណ៏អង្គរសង្រ្កាន្ដថ្នាក់ជាតិ ដូចតាមបណ្ដាលឆ្នាំមុនៗនោះឡើយ ប៉ុន្ដែអជ្ញាធរខេត្ដសៀមរាប និងមានរៀបចំព្រឹត្ដិការណ៏ ថ្នាក់ខេត្ដគឺសៀមរាបសង្រ្កាន្ដជំនួសវិញ។

ឯកឧត្ដម ទៀ សីហា អភិបាលខេត្ដសៀមរាប បានប្រាប់ឱ្យដឹងថា ឆ្នាំនេះសហភាពសហភាពសហព័ន្ធយុវជនកម្ពុជា មិនបាន រៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្តនៅក្នុងតំបន់រមណីយដ្ឋានអង្គរនោះទេ ប៉ុន្តែសហភាពសហព័ន្ធយុវជនខេត្តសៀមរាប សហការ ជាមួយអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធ និងរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ដើម្បីអបអរសាទបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយមានកម្មវិធីសាសនានិងល្បែងប្រជាប្រិយ៍ជាច្រើន សម្រាប់ឱ្យប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៏ ចូលលេងកម្សាន្តនៅតំបន់ព្រះអង្គចេកព្រះអង្គចម។”

ជាមួយគ្នានេះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក មន្ទីរទេសចរណ៏ ខេត្ដសៀមរាប បានប្រាប់ឱ្យដឹង ពីពិធីសៀមរាប សង្រ្កាន្ដថា ៖”នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ អាជ្ញាធរខេត្ត សហការណ៍ជាមួយ សហភាពសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធនឹងរៀបចំ ព្រឹត្តិការណ៍ សៀមរាបសង្ក្រាន្ត ដើម្បីអបអរសាទបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ យើង ដោយមានកម្មវិធីសាសនា និងល្បែងប្រជាប្រិយ៍ ជាច្រើន សម្រាប់ឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលលេងកម្សាន្ត នៅបរិវេណ សួនព្រះរាជដំណាក់។ អាស្រ័យហេតុនេះ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ ជាតិនិងអន្តរជាតិ ចូលរួមកំសាន្តអោយបានច្រើនកោះករ។ សៀមរាបសង្ក្រាន្តសូមស្វាគមន៍”៕

អត្ថបទ៖ អោម ចែតច័ន្ទណារ៉ា