ផ្សារទំនើបខ្នាតធំដ៏ប្រណិតមួយដែលចាយទុនជាង២៥០លានដុល្លារអាមេរិក បើកការដ្ឋានសាងសង់ជាផ្លូវការហើយ

0
1505

ក្រុមហ៊ុន ជីប ម៉ុង រីថែល ដែលជាបុត្រសម្ព័ន្ធមួយរបស់ ជីប ម៉ុង​ គ្រុប បានបន្តបោះទុនវិនិយោគផ្សារទំនើបថ្មី ខ្នាតយក្ស មួយទៀតស្ថិតតាមបណ្តោយមហាវិថីពាណិជ្ជកម្មក្នុងគម្រោង ដឹ លែន ម៉ាក 271 របស់​​ ជីប ម៉ុង លែន។​ គម្រោងផ្សារទំនើបដ៏អស្ចារ្យនេះ បានចាប់ផ្តើមបុកគ្រឹះកាលព្រឹកថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្មនិង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ​ អមដោយមន្ត្រីក្នុងជួររដ្ឋាភិបាល និងអ្នកជំនួញដែលជាដៃគូវិនិយោគជាច្រើន។

Image may contain: 1 person

ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាផ្សារទំនើបខ្នាតធំមួយនៅកម្ពុជា ដែលមានកម្ពស់៣ជាន់ ផ្ទៃក្រលា ១៦០,០០០ម៉ែត្រការ៉េ មានច្រកចេញ-ចូលធំទូលាយ ងាយស្រួល និងគ្មានភាពព្រួយបារម្ភ ពីការកកស្ទះចរាចរណ៍ និងផ្តល់ភាពងាយស្រួល ក្នុងការធ្វើដំណើរ និងការប្រកបអាជីវកម្មនានាផងដែរ៕

Image may contain: one or more people and outdoor