ខេត្តតាកែវ ៖ អន្លង់ភ្ញៀវ ជាឈ្មោះរមណីយដ្ឋានបែបធម្មជាតិកែច្នៃមួយ ដែលមានទេសភាពអមដោយជួរភ្នំព័ទ្ធជុំវិញយ៉ាងស្រស់ស្អាត។ វាមានទីតាំងស្ថិតនៅក្នុងភូមិស្រែជើងរាស្ត្រ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។
រមណីយដ្ឋានថ្មីនេះកំពុងទាក់ទាញអ្នកទស្សនាខ្លាំង បើទោះបីជានៅទីនោះទើបតែបើកដំណើរការថ្មីៗក៏ដោយ។ ក្នុងរមណីយដ្ឋាននេះមានសួនកម្សាន្ត និងចម្ការដំណាំជាច្រើនប្រភេទនៅតាមជើងភ្នំនិងចង្កេះភ្នំ និងមានគម្រោងសាងសង់កន្លែងកម្សាន្ត កន្លែងងូតទឹកជាច្រើនផ្សេងទៀតផងដែរ។
ក្រៅពីមានទេសភាពដ៏ស្រស់ស្អាតនៅទីនោះ ក៏មានលក់អាហារឆ្ងាញ់ៗដ៏សម្បូរបែប ក្នុងតម្លៃសមរម្យទៀតផង៕