ផ្លូវក្រវាត់ក្រុងទី៣គ្រោងនឹងសាងសង់នៅពេលឆាប់ៗខាងមុខនេះ

0
1220

ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុបានឲ្យដឹងថា ធនាគារ នីហរ័ណ អាហរ័ណចិន បានយល់ព្រមផ្តល់ឥណទានសម្បទាន ក្នុងរង្វង់ទឹកទឹកប្រាក់ប្រមាណ​ ២៥៩លានដុល្លារអាមេរិកដើ​ម្បីសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣។

គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣នេះនឹងមានប្រវែងសរុប៤៧.៦គីឡូម៉ែត្រជាប្រភេទផ្លូវ៤គន្លងមានទទឹងតួផ្លូវសរុប២៥ម៉ែត្រ។​ ផ្លូវរថយន្ត​មាន៤គន្លងដែលមួយគន្លងមានទទឹង៣.៥០ម៉ែត្រចំណែកផ្លូវទោចក្រយានយន្ត២គន្លង មួយគន្លងមានទទឹង២.២៥ម៉ែត្រ។

No automatic alt text available.

ផ្លូវនេះនឹងត្រូវសាងសង់ចាប់ពីផ្លូវជាតិលេខ៤ម្តុំអូរដឹមត្រង់គីឡូម៉ែត្រលេខ ១៤+១០៥ ទៅចំណុចបញ្ចប់ភ្ជាប់នឹងផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ ២៤+៨៤០ ដោយត្រូវកាត់ផ្លូវជាតិលេខ៣ត្រង់ចំណុចគីឡូម៉ែត្រលេខ២១+២០០ កាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចគីឡូម៉ែត្រ លេខ២២+៨០០ និងកាត់ផ្លូវជាតិលេខ២១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៨+៤០០ និង ផ្លូវខ្នែងប្រវែង ៥,៣៧៥ គីឡូម៉ែត្រ៚៕

No automatic alt text available.